គណបក្សសកម្មភាពប្រជាជនរបស់សិង្ហបុរីបានឈ្នះការបោះឆ្នោតជាប់ៗគ្នាលើកទី១៤ របស់ខ្លួនកាលពីថ្ងៃសៅរ៍ ក្នុងការបន្តការគ្រប់គ្រងរយៈពេលប្រាំមួយទសវត្សរ៍របស់ខ្លួនដោយផ្តល់អាណត្តិដ៏រឹងមាំដល់នាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ខណៈដែលរដ្ឋទីក្រុងកំពុងប្រឈមមុខនឹងភាពចលាចលសេដ្ឋកិច្ចពីសង្គ្រាមពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី៥ ខែឧសភានេះ។

គណបក្សសកម្មភាពប្រជាជន ដែលគ្រប់គ្រងតាំងពីមុនឯករាជ្យភាពរបស់សិង្ហបុរីឆ្នាំ១៩៦៥ បានឈ្នះកៅអីសភាចំនួន ៨៧ ក្នុងចំណោម ៩៧ អាសនៈ ដោយទទួលបានជ័យជម្នះយ៉ាងច្រើននៅក្នុងមណ្ឌលជាច្រើនក្នុងចំណោម ៣៣ មណ្ឌល ខណៈដែលបក្សប្រឆាំងមិនសូវទទួលបានការគាំទ្រនៅក្នុងការប្រកួតប្រជែងមួយនេះ។
លទ្ធផលនេះនឹងត្រូវបានគេមើលឃើញថាជាការគាំទ្រជាសាធារណៈចំពោះលោក វ៉ូង (Wong) ដែលមានការអប់រំនៅសហរដ្ឋអាមេរិក អាយុ ៥២ឆ្នាំ ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរីកាលពីឆ្នាំមុន ដោយសន្យាថានឹងបន្តមានឈាមថ្មី និងរបៀបនៃការដឹកនាំថ្មី។
ជាមួយគ្នានេះ លោកបានចូលកាន់តំណែងនៅចុងបញ្ចប់នៃតំណែងនាយករដ្ឋមន្ត្រីរយៈពេលពីរទសវត្សរ៍របស់លោក លី សៀនឡុង (Lee Hsien Loong) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលោក លី ខ្វាន់យូរ (Lee Kuan Yew) ស្ថាបនិកនៃប្រទេសសិង្ហបុរីសម័យទំនើប៕
ដោយ៖ ចិន្តា ទីទិ
