រាជបណ្ឌិត្យសភាកម្ពុជា ចាប់ដៃជាមួយវិទ្យាសា្ថនPushkin បង្រៀនភាសារុស្ស៊ីនៅកម្ពុជា ដោយឥតគិតថ្លៃ

រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសារុស្ស៊ីដល់សាធារណជននិងនិស្សិតកម្ពុជា ដោយឥតគិតថ្លៃ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្តនៃវិទ្យាសា្ថន Pushkin ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាឱកាសនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្ដាលភាសារុស្ស៊ីដោយឥតគិតថ្លៃ ដល់និស្សិតកម្ពុជា និងសាធារណជនទូទៅដោយឥតគិតថ្លៃ ហើយការបណ្ដុះបណ្ដាល នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ពុទ្ធិកា