ស្ងាត់រឿងមួយចូលរឿងមួយ ! តារាចម្រៀង យក់ ឋិតរដ្ឋា មានរឿងអ្វីទៀតហើយ ? 

ទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ តារាចម្រៀង យក់ ឋិតរដ្ឋា បង្ហើរអារម្មណ៍ប្លែកមួយទៀតធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ។

នៅល្ងាចថ្ងៃទី ២៩ ខែ កញ្ញា នេះតារាចម្រៀង យក់ ឋិតរដ្ឋា បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « Good Afternoon everyone ! ពេលខ្លះ រឿងខ្លះ កុំច្បាស់ជាងសាម៉ីខ្លួនគេពេក រឿងរបស់គេ ជីវិតរបស់គេ កុំពូកែធ្វើការស្មានៗហើយនិយាយបង្កាច់បង្ខួចកិត្តិយសគេពេក ប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសាតែមាត់ដ៏អត់ប្រយោជន៍នឹងទៅ ខំប្រឹងរកលុយចិញ្ចឹមខ្លួនឱ្យមានជីវភាពល្អជាងគេសិនចាំបូបាច់ពីគេ ហើយអ្នកឯងត្រូវតែធ្វើខ្លួនឱ្យល្អជាងគេសិន ចាំនិយាយពីគេ » ។ 

អ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់បន្ទាប់ពីឃើញតារាចម្រៀង យក់ ឋិតរដ្ឋា បង្ហោះសារបែបនេះ ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយ យក់ ឋិតរដ្ឋា បានបង្ហើបប្រាប់ថា រដ្ឋា មានអារម្មណ៍មិនសប្បាយចិត្តជាមួយអ្នកស្គាល់គ្នា ដែលបានដើរនិយាយមិនល្អពីនាងនិងគ្រួសារ ។ រឿងរ៉ាវយ៉ាងណាទៀតនោះ យក់ ឋិតរដ្ឋា នៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ ។ 

គួររំលឹកផងដែរថា ចាប់តាំងពីផ្ទុះរឿងមិនសប្បាយចិត្តជាមួយតារាចម្រៀងម្នាក់មក កាន់តែធ្វើឱ្យ យក់ ឋិតរដ្ឋា ល្បីល្បាញឡើងវិញ ជាពិសេសនាងកាន់តែមានឱកាសការងារច្រើនច្រៀងកាន់តែច្រើនឡើង ជាពិសេសចាប់តាំងពីនាងវះកាត់ប្តូរខ្ទង់ច្រមុះថ្មី និងពង្រើកដើមទ្រូងបន្ថែម បានធ្វើឱ្យយីអ៊ុននាងឡើងខ្ពស់ត្រដែត ជាមួយរូបសម្រស់ស្រស់សោភា ៕