ស្របពេលដែលហាងឆេងមាសឡើងថ្លៃជារៀងរាល់ថ្ងៃ ស្រាប់តែតារាស្រី កុយ អេណា ប្រកាសថា ហាងឆេងខ្លួននៅដដែល មិនមានការឡើងថ្លៃឡើយ ។

បន្ទាប់ពីជោគជ័យនៅក្នុងការដើរថ្មើជើងដើម្បីទេសចរណ៍ កញ្ញា កុយ អេណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាពិសេសនាងចាប់ផ្តើមទទួលបានការងារច្រើនឡើងៗក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតាទាំងការងារថតស្ពត និងការងារជួយសង្គម ។
ជាមួយគ្នានេះផងដែរថា កញ្ញា កុយ អេណា ថែមទាំងបាននិយាយថា « ហាងឆេងមាសឡើងថ្លៃ តែហាងឆេងអេណានៅដែល » ។
កញ្ញា កុយ អេណា ប្រកាសមិនតម្លើងតម្លៃខ្លួនបែបនេះ គឺក្រោយពីមានព័ត៌មានជាច្រើនថា នៅពេលដែលនាងជោគជ័យនិងល្បីឈ្មោះក្នុងវិស័យសិល្បៈ តម្លៃខ្លួនរបស់នាងចាប់ផ្តើមកើនឡើងទ្វេរដង បើប្រៀបធៀបទៅនិងកាលពីមុន ។
ជាមួយគ្នានេះផងដែរ កញ្ញា កុយ អេណា ថែមទាំងបានប្រកាសថា អេណា ពីមុនយ៉ាងណា ឥឡូវក៏នៅដូចដើម តម្លៃខ្លួនក៏មិនប្រែប្រួល កចរិតលក្ខណៈក៏មិនកែប្រែ អាចរាប់អានបាន ។
គួររំលឹកផងដែរថា បន្ទាប់ពីកញ្ញា កុយ អេណា ជោគជ័យក្នុងការដើរថ្មើជើងដើម្បីទេចរណ៍មក កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញឡើង និងមានអ្នកស្រឡាញ់ចូលចិត្តច្រើន ។ កុយ អេណា ថែមទាំងប្រកាសថានឹងចូលរួមការងារសង្គមឱ្យបានច្រើន ហើយនាងក៏ត្រៀមនឹងមានបេសកកម្មថ្មីដែលត្រៀមខ្លួននឹងធ្វើជាបន្តបន្ទាប់ផងដែរ ៕




