ពេជ្រ សោភា សម្រស់ប្រែប្រួលខ្លាំងតែគ្មានតម្រុយរឿងរៀបការ 

ចូលវ័យ៤០ឆ្នាំហើយតារាចម្រៀង ពេជ្រ សោភា បានផ្លាស់ប្តូររូបសម្រស់ថ្មីយ៉ាងស្រស់ស្អាតប្លែក តែបែរជាគ្មានតម្រុយរឿងរៀបការទៅវិញ ។

ពេលនេះសម្រស់តារាចម្រៀង ពេជ្រ សោភា បានផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រេ បន្ទាប់ពីនាងបានចូលហាងកែសម្ផស្សដើម្បីកែកុននូវចំណុចខ្វះខាត ។ ជាមួយនិងរូបរាងនិងមុខមាត់ថ្មី ពេជ្រ សោភា កាន់តែមានទីផ្សារខ្ពស់ ទោះជាពេលនេះនាងមិនសូវចេញបទចម្រៀងថ្មីៗដូចកាលពីមុនក្តី ។ 

ពេជ្រ សោភា មានការពេញចិត្តខ្លាំងជាមួយរូបរាង និងសម្រស់ថ្មីរបស់ខ្លួន នាងថែមទាំងបាននិយាយថា មនុស្សស្រីត្រូវតែស្រស់ស្អាត ។ 

ស្របពេល​ ពេជ្រ សោភា ផ្លាស់ប្តូរខ្លួនបែបនេះ មានទស្សនិកជនជាច្រើនចង់ដឹងថា តើតារាស្រីរូបនេះពេលណាសម្រេចចិត្តរៀបការ ? ពីព្រោះមួយឆ្នាំទៅមួយឆ្នាំនាងតែងតែព្យាយាមលាក់បាំង មិនបង្ហាញ ឱ្យនរណាដឹងលឺឡើយ ?

ចំពោះរឿងនេះផងដែរ ពេជ្រ សោភា បានឱ្យដឹងថា នាងលែងចង់រៀបការហើយ ហើយក៏មិនដឹងថា នឹងត្រូវរៀបការជាមួយនរណាម្នាក់ឯង សំខាន់ពេលនេះនាងសប្បាយចិត្ត មានទាំងការងារ ទទួលបានទាំងប្រាក់ចំណូល ។

គួររំលឹកផងដែរថា ពេជ្រ សោភា ធ្លាប់ប្រកាសភ្ជាប់ពាក្យជាមួយលោក ឆឹម សក្កដា តែមកទល់ពេលនេះអ្នកទាំងពីរនៅពុំទាន់ដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីនៅឡើយទេ ផ្ទុយទៅវិញអ្នកទាំងពីរបែរជារស់នៅឆ្ងាយពីគ្នា ។ អ្នកគាំទ្រជាច្រើនចង់ឃើញតារាចម្រៀង ពេជ្រ សោភា រៀបការឆាប់ៗ ៕