Full MV កម្រិតអន្តរជាតិ! ប្លែកអារម្មណ៍ ចម្រៀងរ៉េបដ៏អស្ចារ្យ CAMBO RAPPER ចេញផ្លូវការហើយ 

ទីបំផុត Full MV កម្រិតអន្តរជាតិ ចម្រៀងដ៏អស្ចារ្យ CAMBO RAPPER បានចេញជាផ្លូវការហើយ សម្រាប់បងប្អូនទស្សនាកម្សាន្តអារម្មណ៍ បន្ទាប់ពីបានផលិតនិងកាត់តយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញៗប្រចាំផលិតកម្ម Galaxy Navatra ។ 

នៅក្នុង MV ចម្រៀង CAMBO RAPPER ផងដែរគឺមានលក្ខណៈពិសេសជាច្រើន មិនត្រឹមតែមានគ្រូបង្វឹកចំនួន៤រូបដែលមានទេពកោសល្យខាងផ្នែកចម្រៀងរាប់ឆ្នាំ បានពួតដៃគ្នាច្រៀងក្នុងបទចម្រៀងតែមួយប៉ុណ្ណោះទេ សូម្បីតែអត្ថន័យនៅក្នុងបទចម្រៀងនេះក៏បញ្ជាក់គ្រប់បែបយ៉ាងពីការចូលរួម និងការផ្តល់ប្រយោជន៍យ៉ាងច្រើនដែលតម្រង់ផ្លូវរបស់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងរ៉េបអាជីពយ៉ាងពិតប្រាកដ ពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ។ 

អ្វីដែលកាន់តែអស្ចារ្យនៅក្នុង MV ចម្រៀង CAMBO RAPPER ទាំងបច្ចេកទេសថត ប្លង់ និងរូបភាព មើលទៅត្រជាក់ភ្នែកចម្លែកអារម្មណ៍ ជាពិសេសការសម្តែងនិងការច្រៀងរបស់គ្រូបង្វឹកទាំង៤រូបខាងលើ គឺពិតជាWow… ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER នឹងចាប់ផ្តើមដំណើរការប្រកួតសប្តាហ៍ទី១នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ និងផ្សាយផ្ទាល់លើកញ្ជាក់ទូរទស្សន៍CTN ចាប់ពីម៉ោង៨យប់តទៅ។

គ្រូបង្វឹកទាំង៤រូបដូចជាកញ្ញា តន់ ចន្ទសីម៉ា , លោក Tempo Tris , លោក Bross La និង លោក សង្ហា នឹងចាប់ផ្តើមបេសកកម្មជ្រើសរើសបេក្ខជនដែលខ្លូនស្រឡាញ់ពេញចិត្ត ដើម្បីយកមកដុសខាត់សមត្ថភាពបន្ថែមដើម្បីក្លាយទៅជាតារាចម្រៀងរ៉េបអាជីព ។ 

តស់! ទៅទស្សនា Full MV ចម្រៀង CAMBO RAPPER ទាំងអស់គ្នា ធានាថាក្នុងMV ចម្រៀងនេះពិតជាអស្ចារ្យដែលកើតចេញពីការច្នៃប្រឌិតកូនខ្មែរពិតៗ ៕