៧ឆ្នាំនៅក្រៅប្រទេស ឡាយ លក្ខិណា ប្រែប្រួលលែងនឹកនាស្រុកកំណើត

៧ឆ្នាំនៅប្រទេស កាណាដា ឡាយ លក្ខិណា លែងនឹកនាត្រឡប់មកស្រុកកំណើតវិញហើយ ព្រោះតែនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការងារដើរច្រៀងតាមបណ្តាប្រទេសនានា …។ 

ឈានចូលរដូវនេះ ឡាយ លក្ខិណា កាន់តេមមាញឹកខ្លាំងក្នុងការកើបលុយក្នុងការដើរច្រៀងតាមបណ្តាប្រទេសនានា ជាក់ស្តែងចុងក្រោយនេះនាងត្រូវប៉ាន់ខ្លាំងក្នុងកាច្រៀងនៅ កាណាដា ក៏ដូចជា សហរដ្ឋអាមេ ។

ឡាយ លក្ខិណា ថែមទាំងបានបង្ហាញនូវអារម្មណ៍រីករាយ ពេលដែលបានចេញទៅសម្តែងនៅប្រទេសម្តងៗ ពីព្រោះនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការច្រៀងនេះ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ជីវិតនាងរីករាយគ្រប់ពេល ។ 

ជាង៧ឆ្នាំមកហើយដែល ឡាយ លក្ខិណា បានចេញទៅរស់នៅប្រទេស កាណាដា និងលែងនឹកនាត្រឡប់មករស់នៅស្រុកកំណើតវិញ  ថ្វីដ្បិតតែនាងមិនទាន់ប្រកាសថាខ្លួនរៀបការតាមប្រពៃណី ប៉ុន្តែ ឡាយ លក្ខិណា ត្រូវបានគេដឹងថា នាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគូស្នេហ៍ខ្លួននៅទឹកដី កាណាដា ។

ចាប់តាំងពីទៅរស់នៅទីនោះ ជីវិត ឡាយ លក្ខិណា​ ប្រែប្រួលខ្លាំង នាងតែងតែប្រើជីវិតហ៊ឹហារ មិនខ្វល់អ្វីទាំងអស់ ជាពិសេសរូបសម្រស់នាងកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងមានវ័យជ្រេជាង៤០ឆ្នាំក្តី ៕