សុគន្ធ និសា ជម្រុញឱ្យស្រ្តីនិងបុរសថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ !

មានឈ្មោះជាតារាចម្រៀងជាង២០ឆ្នាំ សុគន្ធ និសា​ បានជម្រុញនិងលើកទឹកចិត្តឱ្យបងប្អូនស្រ្តី និងបុរសទាំងអស់ចេះស្រឡាញ់សម្រស់ និងថែសុខភាពឱ្យបានល្អ ទើបជីវិតពេញដោយក្តីសុខ ។

ដោយមើលឃើញថាបច្ចុប្បន្ន ស្រ្តីនិងបុរសមានការបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីជួបបញ្ហាផ្សេងៗ រហូតទុកឱ្យរូបរាងរបស់ខ្លួនប្រែទៅជាចាស់ជាងវ័យ ខ្លះធាត់ សម្រស់មិនបាន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានជម្រុញឱ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ។  

ឆ្នាំនេះតារាចម្រៀង សុគន្ធ និសា វ័យជាង៤០ឆ្នាំហើយ តែនិយាយពីរូបសម្រស់និងរូបរាង គឺនាងអាចរក្សាខ្លួនឱ្យនៅស្រស់ស្អាតដូចការលពី២០ឆ្នាំមុនដដែល ។ នៅពីក្រោយអាថ៌កំបាំងនេះ សុគន្ធ និសា បានបង្ហើបប្រាប់ថា នាងជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួន និងសម្រស់ខ្លាំងណាស់ មិនថាទៅណាមកណា ត្រូវតែស្អាត ។ នាងនិយាយបែបនេះមិនមែនបានន័យថា នាងស្រស់ស្អាតពីធម្មជាតិហើយ មិនបានចូលហាងកែកុនអ្វីនោះទេ រូបនាងផ្ទាល់ក៏បានចូលហាងថែរក្សាសម្រស់ផងដែរ ប៉ុន្តែយើងម្នាក់ៗក៏ត្រូវចេះថែរក្សារូបរាងឱ្យស្អាត ត្រូវញុំាអាហារណាដែលមិនប៉ះពាល់សុខភាព ចេះហាត់ប្រាណ  ចេះស្រឡាញ់ខ្លួនឯង កុំបណ្តោយខ្លួនឯងធ្លាក់ទៅតាមបញ្ហានានាដែលបានកើតឡើង អ្វីដែលប្រុងនឹងកើតឱ្យវាកើតទៅ សំខាន់យើងចេះដោះស្រាយ និងថែសុភាពខ្លួនឱ្យបានល្អ ទើបជីវិតយើងមានក្តីសុខ ។ 

សុគន្ធ និសា បានជម្រុញឱ្យស្រ្តីនិងបុរសទាំងអស់ចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន កុំបោះបង់ខ្លួនឯងចោល ។ 

ថ្វីដ្បិតតែពេលនេះ សុគន្ធ និសា មិនទាន់មានកូនតាមបំណងប្រាថ្នា ប៉ុន្តែជីវិតនាងពោរពេញដោយក្តីសុខ នាងតែងតែចំណាយពេលវេលាសប្បាយរីករាយជាមួយស្វាមី ជាមួយការងារ និងមិត្តភក្តិជាដើម…ដូច្នេះហើយទើបគ្រប់គ្នាមើលមកជីវិតនាងសប្បាយរីករាយ និង ស្រស់ស្រាយគ្រប់ពេល ៕