មានទាហាន២នាក់ បានរងរបួស បន្ទាប់ពីបានដើរជាន់មីន នៅតំបន់ Huai Ta Maria ស្រុក Kantharalak ខេត្តស៊ីសាកេត ដែលកំពុងដើរល្បាតតាមផ្លូវ។ បើតាមយោធាថៃបញ្ជាក់ហើយត្រូវបានសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។

សម្តីយោធាថៃបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោងប្រហែល ៩និង៣០នាទីព្រឹកដែលទាហានថៃម្នាក់ឈ្មោះ Therdsak Samaphong បានរងរបួសបាក់កជើងខាងស្តាំ ខណៈដែលទាហានថៃម្នាក់ទៀតឈ្មោះ Vachira Panthana បានរងរបួសផ្នែកទ្រូង។
ប្រភពខាងលើបញ្ជាក់បន្ថែមថា កងទាហានទាំង២នាក់ដែលរងបួសត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យSunpasitthiprasong Hospital ដើម្បីព្យាបាលបន្ទាន់ហើយ៕



