អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងល្វាឯម រីករាយអញ្ជើញមកទទួលបំបែកប័ណ្ណរឹង!

បុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍អតិថិជនរបស់ខ្លួនក្នុងការអញ្ជើញមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយពួកគាត់បង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំពេលនេះបានដូចការគ្រោងទុក។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម បច្ចុប្បន្ននេះបុរី ឡេង ណាវ៉ាត្រា បានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅអតិថិជនដែលបានបង់ផ្ដាច់រួច មកទទួលប័ណ្ណរឹងចាប់ពីថ្ងៃនេះទៅហើយ

ព័ត៌មានបន្ថែម សូមអតិថិជនទំនាក់ទំនងមកកាន់គម្រោងល្វាឯម តាមលេខខាងក្រោម​ https://t.me/Lvea_Eam

071 40 40 513  ,085 45 45 37​,096 40 40 195