បុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍អតិថិជនរបស់ខ្លួនក្នុងការអញ្ជើញមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយពួកគាត់បង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំពេលនេះបានដូចការគ្រោងទុក។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម បច្ចុប្បន្ននេះបុរី ឡេង ណាវ៉ាត្រា បានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅអតិថិជនដែលបានបង់ផ្ដាច់រួច មកទទួលប័ណ្ណរឹងចាប់ពីថ្ងៃនេះទៅហើយ។
ព័ត៌មានបន្ថែម សូមអតិថិជនទំនាក់ទំនងមកកាន់គម្រោងល្វាឯម តាមលេខខាងក្រោម https://t.me/Lvea_Eam
071 40 40 513 ,085 45 45 37,096 40 40 195











