វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ ! 

ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។ 

អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។ 

ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។ 

ចូលវ័យ២១ឆ្នាំនេះ អាង សុជាតា កាន់តែស្រស់ស្អាតប្លែក និងមានអ្នកតាមស្រឡាញ់ច្រើន រហូតធ្វើឱ្យម្តាយរបស់នាងមានការព្រួយបារម្ភ និងមិនហ៊ានឱ្យនាងទៅណាមកណាតែម្នាក់ឯងឡើយ ជាពិសេសគឺទៅថតនៅខេត្តឆ្ងាយៗដាច់យប់ជាដើម …។

ទោះជាយ៉ាងនេះក្តី អាង សុជាតា បានបញ្ជាក់ប្រាប់ថា នាងនៅតែទទួលការងារសិល្បៈដូចដើម បើម៉ាក់មិនឱ្យទៅថតម្នាក់ឯង គឺមានតែនាំគាត់ទៅជាមួយដើម្បីបានជាគ្នា ។ 

គួររំលឹកផងដែរថា អាង សុជាតា ជាតារាសម្តែងវ័យក្មេងដ៏មានទេពកោលស្យ ដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីអាជីពសិល្បៈ ជាក់ស្តែងពេលដែលរកលុយបានច្រើន នាងតែងតែទុកជាមួយម្តាយរហូតសន្សំបានទិញរថយន្តផ្ទាល់ខ្លួនជិះ ដោយមិនឱ្យម្តាយព្រួយបារម្ភឡើយ ។ 

ចំពោះអ្នកនាង សឿន ផាន់ផាភួង ដែលជាម្តាយ អាង សុជាតា បានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងនៅពេលដែលកូនស្រីរបស់ខ្លួនដើរតាមគន្លងធម៌ និងចេះជួយទុកធុរៈម្តាយ ៕