ឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឃីម នុតតារាសេរី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោក ឡឹក សារ៉ាវ័ន្ត អតីតទាហានស្ម័គ្រចិត្ត និងធ្លាប់បម្រើការជាសន្តិសុខ ដែលបច្ចុប្បន្នជាជនមានពិការភាពស្លាប់មួយចំហៀងខ្លួន និងមានជីវភាពលំបាក រស់នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃីម នុតតារាសេរី បាននាំនូវការសួរសុខទុក្ខ និងអំណោយរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ ដែលក្នុងនោះរួមមានម៉ូតូ ១គ្រឿងម៉ាក SUZUKI Let’s សម្រាប់កូនៗរបស់លោក ឡឹក សារ៉ាវ័ន្ត ធ្វើជាមធ្យោបាយក្នុងការធ្វើដំណើរទៅសាលារៀន និងថវិកាមួយចំនួន។
សូមជម្រាបជូនផងដែរថា កន្លងមក ឯកឧត្ដម ខៀវ កាញារីទ្ធ ធ្លាប់បានផ្ដល់អំណោយម៉ូតូកង់៤ប្រើអគ្គិសនី ដល់លោក ឡឹក សារ៉ាវ័ន្ត សម្រាប់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ផងដែរ៕



