អតិថិជនគម្រោងល្វាឯម សប្បាយចិត្តបានមកទទួលបំបែកប័ណ្ណរឹង នៅបុរី ឡេង ណាវ៉ាត្រា

បុរី ឡេង ណាវ៉ាត្រា អញ្ជើញអតិថិជនរបស់ខ្លួនក្នុងការបន្តមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។

បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តបង្ហោះសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយអតិថិជនសុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំ ពេលនេះបានដូចក្តីបំណងហើយ។

បុរី ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម ឲ្យដឹងថា បច្ចុប្បន្ននេះបុរីបានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅកាន់អតិថិជនដែលបានបង់ផ្ដាច់រួច មកទទួលប័ណ្ណរឹងចាប់ពីថ្ងៃនេះទៅហើយ។

ព័ត៌មានបន្ថែម សូមអតិថិជនទំនាក់ទំនងមកកាន់គម្រោងល្វាឯម តាមលេខខាងក្រោម
https://t.me/Lvea_Eam
071 40 40 513
085 45 45 37
096 40 40 195