បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ប្រសិនបើគេនៅតែប្រើពាក្យ ចំណេញ-ខាតទឹកដី លើបញ្ហាព្រំដែន នោះគេមិនមានឆន្ទៈដោះស្រាយនោះទេ ពោលគឺដុតរោលបញ្ហាបន្ថែម ដែលនាំឱ្យវិបត្តិអូសបន្លាយ ហើយអាចនឹងបន្តបាត់បង់ ព្រោះតែភាពជ្រុលនិយមណាមួយ។
លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពបច្ចេកទេស និងទាំងទិដ្ឋភាពច្បាប់អន្តរជាតិ មិនអាចទទួលបានចំណេញ-ខាតទឹកដី អ្វីនោះទេ ពីព្រោះប្រសិនបើនិយាយឬអួតថាចំណេញ តើមានអ្នកណាព្រមខាត, បញ្ហាអធិបតេយ្យដែនដីគ្មានប្រទេសណាព្រមខាត ជាដាច់ខាត។
អ្វីដែលអាចនិយាយបានឬទទួលបាន គឺភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ មានដូចជាកិច្ចព្រមព្រៀង, សន្ធិសញ្ញាបារាំង-សៀម, ផែនទីអមសន្ធិសញ្ញាបារាំង-សៀម។ ពោលគឺប្រកាន់យកភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ និងប្រឹងប្រែងស្របតាមច្បាប់អន្តរជាតិ៕

