ដោយ៖ លោក អ៊ុក ពិសិដ្ឋ មេធាវី និងជាអ្នកវិភាគនយោបាយ
មកដល់ពេលនេះ អ្វីៗ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ហើយថា អនុទីន (នាយករដ្ឋមន្ត្រីថៃមាននិស្ស័យជាមួយកញ្ឆា) បានព្យាយាមជីកកកាយយកយុទ្ធសាស្ត្របំផុសជាតិនិយមថៃ របស់ ផ្លែក ភិប៊ុនសង្គ្រាម (អតីតនាយករដ្ឋមន្ត្រីថៃសម័យសង្គ្រាមលោកលើកទី២ ដែលអាងជប៉ុន បានកាត់យកទឹកដីពីកម្ពុជា ឡាវ ភូមា និងម៉ាឡេ) កាលពីជិត ១០០ឆ្នាំមុន មកប្រើប្រាស់ ដោយយកកម្ពុជា ធ្វើជាឈ្នួនផ្ទុះសង្គ្រាមដើម្បីចំណេញនយោបាយក្នុងស្រុក តែទីបំផុត ត្រូវបរាជ័យដោយសារតែមេដឹកនាំខ្មែរដ៏ឈ្លាសវៃតេជោធិបតី កងទ័ពខ្មែរដ៏អង់អាចក្លាហាន និងពលរដ្ឋខ្មែរដែលប្រកបដោយបេះដូងមហាសាមគ្គីជាតិ។
ពេលលេសសង្គ្រាមបរាជ័យ មានន័យថាដល់ពេលអនុទីន និងបក្ខពួក ដុតផ្ទះខ្លួនឯងម្តង ព្រោះវង្វេងយុទ្ធសាស្ត្រ (បែកកម្មដ្ឋាន ឬបែកកញ្ឆា???)។ មានចំនុចមួយចំនួនគួរពិចារណាដូចខាងក្រោម៖
១. ភិប៊ុនសង្គ្រាម ស្អប់វាំង ធ្វើស៊ីវាំង => អនុទីន ដូចគ្នា គ្រាន់តែពេលវេលាមិនទាន់មកដល់ ទើបកន្លងមកទ្រាំលូនក្រាបសិន។
២. ភិប៊ុនសង្គ្រាម ដណ្តើមអំណាចក្នុងជួរកងទ័ព => អនុទីន ដូចគ្នា ទ្រទ័ព ដើម្បីបង្កើតកម្លាំងប្រជែងអំណាចទ័ព ឈានទៅគ្រប់គ្រងអំណាចទ័ព (ព្យាយាមស្និទជាមួយនាយបាតឃ្លាំង និងមេទ័ពនានា)។
៣. ភិប៊ុនសង្គ្រាម បោករាស្ត្រថៃ ដើម្បីអំណាច => អនុទីន បោករាស្ត្រ និងអ្នកនយោបាយថៃ (គណបក្សប្រាឆាឈុន ។ល។) ដើម្បីអំណាច។
៤. ភិប៊ុនសង្គ្រាម ទ្រមិត្តបរទេសដើម្បីអំណាច => តែ អនុទីន វង្វេងមិត្ត បាត់បង់អំណាច (សង្គ្រាមជាមួយកម្ពុជា បរទេសគេស្គាល់ក្រយៅរបស់ថៃ ដែលពូកែច្នៃរឿងលាបពណ៌កម្ពុជា)។
៥. ចំណុចចុងក្រោយ ខ្ញុំមិនដឹងថា ភិប៊ុនសង្គ្រាម ចូលចិត្តកញ្ឆា ឬអត់ តែអនុទីន (បើតាមកាសែតថៃ) គឺចូលចិត្តកញ្ឆា៕


