វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានចូលរួមសរុបជាង២០០នាក់ មកពី១០៩ស្ថាប័ន បានជជែកពិភាក្សាលើប្រធានបទខាងលើយ៉ាងផុសផុល។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម ដែលនឹងកើតឡើង។ ក្នុងន័យនេះការលើកយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» មកជជែកពិភាក្សា នាពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តុះស្មារតីអ្នកសារព័ត៌មានក្នុងការលើក កម្ពស់ការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។
ផ្តើមពីនោះម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង រួមទាំងតំណាងស្ថាប័នសារព័ត៌មាន បានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្តូរយោបល់ ហើយបានអនុម័តចេញនូវសេចក្ដីថ្លែងការណ៍រួមដែលមានខ្លឹមសារ១៣ចំណុច ដូចខាងក្រោម៖




