ទឹកប្រាក់ ១០០លានរៀល និង ក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មយក្ស កំពុងរង់ចាំក្នុងកម្មវិធីប្រឡង CAMBO RAPPER 

ឱកាសពិសេសសម្រាប់បេក្ខជនដែលមានបំណងក្លាយជាតារាងចម្រៀងរ៉េបបានមកដល់ហើយ ដោយគ្រាន់តែបេក្ខជនទាំងអស់ ចុះឈ្មោះបំពេញពាក្យប្រឡង CAMBO RAPPER អាចមានឱកាសឈ្នះទទួលបានប្រាក់រង្វាន់ពីកម្មវិធីរហូតដល់ទៅ១០០លានរៀល ថែមទាំងក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម Galaxy Navatra ផងដែរ។

កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដោយផលិតកម្ម Galaxy Navatra បានសហការរៀបចំជាមួយក្រុមហ៊ុន KHMER Beverages ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។  

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺអាចទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ ដោយកម្មវិធីនេះចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅតាមរយៈ QR Code APP ។ កុំលាក់ទុកទេពកោសល្យរបស់បងប្អូន សូមបង្ហាញថាមពលដ៏អស្ចារ្យរបស់អ្នកនៅលើឆាកប្រកួតប្រជែងរបស់យើងពីកម្មវិធី CAMBO RAPPER ។ 

គួរបញ្ជាក់ផងដែរថា ផលិតកម្ម Galaxy Navatra បានបោះជំហានថ្មីមួយទៀតដោយផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯង និងមានឈ្មោះថា « CAMBO RAPPER » និងបានចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន KHMER Beverages ។ បេក្ខជនដែលជាម្ចាស់ជ័យលោភីនឹងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មផងដែរ ។ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០ លានរៀល ឯណោះ ។ អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនឹងផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យបង្ហាញពីសមត្ថភាពដែលខ្លួនមាននៅលើឆាកដ៏ធំសម្បើមមួយនេះ ។ តស់!ដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា ដើម្បីកែប្រែវាសនារបស់បងប្អននៅលើវិថីចម្រៀងរ៉េប៕