កញ្ញា អ៊ិន លក្ខិណា ដែលជា Miss Cosmo ២០២៤ បានយល់ស្របជាមួយនឹងការលើកពេលវេលាសម្រាប់ការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា ។

បើតាមគម្រោងកញ្ញា អ៊ិន លក្ខិណា ដែលជាអតី Miss Cosmo ជាប់ក្នុងលំដាប់ Top 10 នៅលើឆាកអន្តរជាតិ ត្រូវបង្ហែរនៅក្នុងក្បួនសម្រាប់ព្រឹត្តិការណ៍ សាទរកម្ពុជា ផងដែរនៅចុងខែធ្នូនេះរួមជាមួយសិល្បករជាច្រើនទៀត ប៉ុន្តែតាមការជូនដំណឹងពីគណកម្មការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា បានចេញកាលពីពេលថ្មីនេះថា សម្រាប់ព្រឹត្តិការណ៍ សាទរកម្ពុជា ត្រូវលើកទៅពេលក្រោយវិញ ដោយហេតុផលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហា សូមប្រមូលផ្តុំស្មារតី និងឆន្ទៈជាកម្លាំងស្នូលតែមួយដើម្បីជួយដល់បងប្អូនជនភៀសសឹក និងរួមគ្នាបន្តគាំទ្រររាជរដ្ឋាភិបាល និងស្មារតីកម្លាំងចិត្តដល់វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខគ្រប់ប្រភេទរបស់ កម្ពុជា ។
កញ្ញា អ៊ិន លក្ខិណា បានគាំទ្រនូវការលើកព្រឹត្តិការណ៍នេះ ដោយនាងបាននិយាយថា ប្រទេសជាតិ យើងកំពុងមានបញ្ហា លើកពេលវេលានៃការរៀបចំព្រឹត្តិការណ៍នេះក៏ជារឿងល្អម្យ៉ាងដែរ ។
ថ្វីដ្បិតតែការងារនៅក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា ត្រូវបានលើកពេល ប៉ុន្តែសម្រាប់ អ៊ិន លក្ខិណា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើនៅក្រៅប្រទេស ដោយថ្មីៗនេះនាងទទួលបានការងារដ៏សំខាន់មួយក្នុងតួនាទីជាគណកម្មការ ។ កញ្ញា អ៊ិន លក្ខិណា រំពឹងថា ពិភពលោកនឹងកាន់តែស្គាល់ កម្ពុជា ច្រើនឡើង ៕




