រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីសម្រេចនេះមានចំនួន ៣ទំព័រដែលសមាសភាពដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធានមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានសមាជិកពីក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តទាំង៧ជាប់ព្រំដែនជាមួយប្រទេសថៃ។
គួរឲ្យដឹងថា នៅក្នុងក្រមរដ្ឋប្បវេណីកម្ពុជា សង្រ្គាម គឺជាករណីប្រធាសក្តិ គឺមិនមាននរណា ឬ រដ្ឋជាអ្នកទទួលខុសត្រូវនោះទេ ដូចនេះ រដ្ឋក៏មិនមានកាតព្វកិច្ចសងការខូចខាតដល់ប្រជាពលរដ្ឋដែរ។ ដូចនេះ ការសងការខូចខាត គឺអាស្រ័យលើការសណ្តោសរបស់រដ្ឋតែប៉ុណ្ណោះ។ ពោលគឺបើរដ្ឋមានធនធាន រដ្ឋអាចចេញសំណងខូចខាតដល់ប្រជាពលរដ្ឋរបស់ខ្លួនរៀងខ្លួនបាន បើពុំនោះទេ គឺចាត់ទុកជាគ្រោះ ករណីប្រធានសក្តិតែប៉ុណ្ណោះ។




