ខណៈដែលសរសើរពីភាពខ្លាំងរបស់ភរិយាខ្លួន តារាចម្រៀងរ៉េប ជី ដេវីត ក៏បានបញ្ជាក់ពីការស្កាត់ទៅជួបផ្ទាល់បងៗកងទ័ពជួរមុខដោយមិនខ្លាចញញើតគ្រាប់ផ្លោងអ្វីទាំងអស់ ។

នៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនគរ » មានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ក្នុងនោះដែរ តារាចម្រៀងរ៉ែប លោក ជី ដេវីត បានលាន់មាត់សរសើរភរិយារបស់ខ្លួនមិនដាច់ពីមាត់ ដែលមានគំនិតរួបរួមគ្នា បង្ហាញពីសាមគ្គីភាពគ្នាក្នុងអំឡុងពេលនេះ ។ ថ្វីដ្បិតតែព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនរគ » មើលទៅរាងសោកសៅបន្តិចក្តី តែពោរពេញដោយមោទនភាព ។
ជាមួយគ្នានោះផងដែរតារាចម្រៀងរ៉េបលោក ជី ដេវីត ក៏បានបញ្ជាក់ប្រាប់ពីស្ថានភាពដែលខ្លួនបានទៅដល់ព្រំដែនដើម្បីជួបជាមួយបងៗវីរកងទ័ពរជួរមុខ ដែលកំពុងឈរជើងនៅព្រំដែនយ៉ាងក្លាហានថា តាម « ខ្ញុំតំណាងសិល្បករ តំណាងឱ្យមហាជន តំណាងសម្លេងមួយ នៅពេលដែលពួកគាត់ (បងៗកងទ័ព)ឃើញមុខខ្ញុំ គាត់កាន់តែមានកម្លាំងចិត្ត » ។
បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ « ខ្លឹនៃព្រះនគរ » តារាចម្រៀងរ៉េប លោក ជី ដេវីត និង ទេព បូព្រឹក្ស មានគម្រោងធំៗជាច្រើនទៀតដែលត្រៀមធ្វើជាបន្តបន្ទាប់ទៀត គ្រាន់តែពេលនេះលោកសុំលាក់សិន និងបញ្ចេញនៅពេលដែលសមស្រប ៕





