ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។
តាមរយៈបណ្តាញសង្គមផ្លូវការបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ដូចនេះថា ស្ថានទូតអង់គ្លេស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានដែលបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី ១០ ខែកញ្ញា រវាងកម្ពុជា និងថៃ រួមទាំងការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមឆ្លងព្រំដែន។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបន្ថែមថា «យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់»៕

