ឈប់លាក់បាំងទៀត ! តារាសិចស៊ី ហ្វាហ្វា បង្ហាញក្តីស្រឡាញ់ចំពោះដៃគូដែលតាមមើលថែលើសពីមិត្ត១០០ឆ្នាំ ! 

ឈប់លាក់បាំងទៅទៀតហើយតារាសិចស៊ីកញ្ញា ហ្វាហ្វា បានបញ្ជាក់ច្បាស់ៗថា អ្នកដែលដើរតាមនាងមិនឱ្យបាត់មួយជំហាននោះ គឺជាដៃគូ និងជាអ្នកមើលថែនាងបានយ៉ាងល្អលើសពីមិត្ត១០០ឆ្នាំទៅទៀត ។ 

កន្លងតារាសិចស៊ី ហ្វាហ្វា កម្រនិងនិយាយពីបញ្ហាបេះដូងណាស់ ចាប់តាំងពីនាងខកស្នេហ៍អស់ជាច្រើនលើកច្រើនសារ ។ ដោយឡែកជួបជាមួយ ហ្វាហ្វា ផ្ទាល់នៅក្នុងព្រឹត្តិការណ៍ « ខ្លឹមព្រះនគរ » ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ហ្វាហ្វា បានបញ្ជាក់យ៉ាងច្បាស់ៗថា នាងមានមិត្ត១០០ឆ្នាំហើយ គាត់ដើរតាមខ្លួនគ្រប់ពេលវេលា គាត់គឺជាមនុស្សល្អបំផុតដែលពិបាករក គាត់មិនត្រឹមតែជាដៃគូ ដែលមើលថែនាងបានយ៉ាងល្អប៉ុណ្ណោះទេ គាត់ថែមទាំងជាមិត្ត១០០ឆ្នាំដែលអាចឱ្យនាងផ្ញើវាសនាបាន មិនថាទឹកក្តៅទឹកត្រជាក់ ការរៀបចំខ្លួន និងការងារទាំងអស់ គឺដៃគូនាងជាអ្នកចាត់ចែងទាំងអស់ ។ 

នេះជាលើកដំបូងហើយដែលតារាសិចស៊ីកញ្ញា ហ្វាហ្វា ប្រកាសប្រាប់មហាជនឱ្យបានដឹងពីទំនាក់ទំនងខ្លួននិងដៃគូដែលជាមិត្ត១០០ឆ្នាំ បន្ទាប់ពីនាងបានខកស្នេហ៍អស់ជាច្រើនលើក ។ មូលហេតុនៃការចេញមុខបញ្ជាក់បែបនេះ គឺ ហ្វាហ្វា ចង់បញ្ចប់ពាក្យចចាមអារាម ក៏ដូចជា ចង់បង្ហាញឱ្យបុរសមួយចំនួនឈប់តាមរំខាននាងតទៅទៀត ពីព្រោះនាងមានម្ចាស់បេះដូងរួចហើយ ។

កញ្ញា ហ្វាហ្វា គឺជាតារាសិចស៊ីមួយរូបដ៏ទាក់ទាញ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានដងខ្លួនស្អាតសិចស៊ី ដែលទាក់ចិត្តម្ចាស់ក្រុមហ៊ុនជាច្រើនហៅនាងធ្វើជា BA ។ ក្នុងមួយឆ្នាំៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការងារថតស្ពត ដូច្នេះហើយទើបនាងផ្អាកពីអាជីពសម្តែង ដើម្បីងាកមកពង្រឹងការងារថតស្ពត និងអាជីពពិធីការិនីវិញ ។ 

ចំពោះរឿងរៀបការ ហ្វាហ្វា នៅពុំទាន់កំណត់នៅឡើយទេ​ ដោយសារនាងចង់ទុកពេលវេលារកលុយនិង សាងសង់ផ្ទះជូនឪពុកម្តាយឱ្យរួចរាល់សិន ពីព្រោះនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់នាងចំពោះគ្រួសារ ។ ថ្វីដ្បិតតែកន្លងមកមានការរិះគន់ខ្លះៗចំពោះដៃគូរបស់ខ្លួនក្តី តែ ហ្វាហ្វា មិនខ្វល់ឡើយ អ្វីដែលសំខាន់សម្រាប់នាង គឺនាងស្រឡាញ់គ្នាជាមួយគូស្នេហ៍យ៉ាងច្បាស់លាស់ មិនថាការស្រឡាញ់ភេទដូចគ្នា ឬភេទផ្ទុយគ្នា ឱ្យតែអាចរស់នៅចុះសម្រុងនិងគ្នា គឺជាសេចក្តីសុខ សុភមង្គលរបស់មនុស្សម្នាក់ៗ ៕