ជ្រុលជាមិនបានឡើងទៅឆាកអន្តរជាតិហើយ ខន សូរិយា ចេញមុខហែកខ្ទេចរឿងដើរចេញពីតំណែង Miss World Cambodia 2026 !

កៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយ ស្រាប់តែកញ្ញា ខន សូរិយា ប្រកាសក្តែងៗអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 ។ នាងថែមទាំងសង្កត់ធ្ងន់ៗថា តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានឡើយ ។

កញ្ញា ខន សូរិយា បានគ្រងមកុដ Miss World Cambodia 2026 ត្រឹមជិត៤ខែមកហើយ ហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះនាងប្រកាសបញ្ចប់និងដើរចេញពីតំណែងជា Miss World Cambodia 2026 ហើយ ។ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់ៗគ្នា ។ 

ជាមួយគ្នានោះកញ្ញា ខន សូរិយា បានចេញសារជាបន្តបន្ទាប់អំពីការដកខ្លួនពីការប្រកួតរបស់ខ្លួន ជាពិសេសចុងក្រោយនេះនាងបានសង្កត់ធ្ងន់អំពីការចាកចេញដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្លឺភ្នែកជាខ្លាំង ។

កញ្ញា ខន សូរិយា បានរៀបរាប់ថា « នេះជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយជាសាធារណៈអំពីបញ្ហាពាក់ព័ន្ធនឹងការប្រកួតបវរកញ្ញារបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាយល់ពីស្ថានការណ៍ដែលបានកើតឡើង ហើយសូមមេត្តាកុំសួរអំពីរឿងនេះម្តងទៀតពី​ខ្ញុំ​ ព្រោះ​ពេល​នេះ​ខ្ញុំ​នៅ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់​។ តាមកិច្ចសន្យាទាំង​កិច្ចសន្យា​ផ្ទាល់​មាត់​ និង​ក្រដាស់រវាងខ្ញុំ និងAgency បានកំណត់ថា agencyនឹងទទួលបានភាគរយ ៣០% ពីការងារថតវីដេអូ និងថតរូប​ផ្សប់​ផ្សាយ​ផ្សេងៗ​របស់ខ្ញុំ ។ Agency នឹងជួយគ្រប់គ្រងខ្ញុំ ជួយបង្កើតរូបភាពល្អៗ និងគាំទ្រសកម្មភាពផ្សេងៗរបស់ខ្ញុំ​ ។ក្នុងអំឡុងពេលនៃដំណើរនេះ ខ្ញុំបានគ្រប់គ្រងភារកិច្ចភាគច្រើនដោយខ្លួនឯង រួមទាំងការស្វែងរកការងារ ការរៀបចំពេលវេលា និងការរៀបចំសកម្មភាពនានា ។ដោយសារតែហេតុនេះ ខ្ញុំបានស្នើសុំការពិភាក្សាឡើងវិញ ដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឲ្យមានភាពយុត្តិធម៌ និងការយល់ព្រមពីភាគីទាំងពីរ។ ប៉ុន្តែជាអកុសល យើងមិនអាចឈានដល់ការព្រមព្រៀងបាន ហើយខ្ញុំត្រូវបានជម្រាបថា លក្ខខណ្ឌនឹងនៅដដែល ហើយបើកិច្ចសន្យាត្រូវបានបញ្ចប់ នោះតំណែងក៏នឹងត្រូវបានបញ្ចប់ផងដែរ។

សម្រាប់ខ្ញុំ ប្រាក់មិនមែនជាចំណុចសំខាន់បំផុតទេ។ អ្វីដែលសំខាន់ពិតប្រាកដ គឺការយល់ឃើញថា តម្លៃរបស់មនុស្សម្នាក់ មិនគួរត្រូវបានកំណត់ដោយមកុដនេះឡើយ ។ តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីខ្ញុំបានទេ ។ ខ្ញុំបានជ្រើសរើសដើរចេញ មិនមែនដោយសារខ្ញុំបាត់បង់អ្វីមួយទេ ប៉ុន្តែដោយសារខ្ញុំជ្រើសរើសឈរលើតម្លៃ និងកិត្តិយសរបស់ខ្លួនឯង » ។ 

5
Promotion