ដោយអារម្មណ៍នឹកនាប្អូនស្រីខ្លាំងពេក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំកូនៗរបស់ខ្លួនទៅលេងចេតិយរបស់ ខេមរៈ ស្រីពៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមកនេះ ។

ច្រើនឆ្នាំមកហើយដែលតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលាចាកលោក ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុស នៅតែមានអារម្មណ៍នឹកនានិងអាឡោះអាល័យប្អូនស្រីជាពន់ពេក ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបាននាំក្រុមគ្រួសារទៅលេងប្អូនស្រី និងបាននាំកូនៗធ្វើរឿងនេះ ។
លោក ខេមរៈ សិរីមន្ត បានរៀបរាប់ថា « នឹកប្អូនស្រីណាស់ ក៏នាំកូនៗមកលេង មីងស្រីពៅ របស់ពួកគាត់ កូនមន្តស្នេហ៍ និងកូនមន្តស្រ្តី បានស្គាល់និងបាននិយាយលេងជាមួយ មីងពៅ អស់ហើយនៅតែអូនមន្តរាជនី ដែលមិនទាន់ ។ សេចក្តីនឹករលឹករបស់ខ្ញុំចំពោះប្អូនស្រី ពិបាកនឹងថ្លែងណាស់ទៅហើយ តែបន្ទាប់ពីខ្ញុំបានអានខំមិនរបស់បងប្អូនដែលបានរៀបរាប់អំពីសេចក្តីល្អរបស់ប្អូនស្រីពៅទៀត រឹតតែធ្វើឱ្យខ្ញុំមានអារម្មណ៍អួលពិបាកនិងថ្លែងខ្លាំងណាស់ នឹកស្រណោះប្អូនជាពន់ពេក » ៕


