មិនលើកដៃសុំជំនួយតារាកំប្លែង ប៉េងប៉ោង បានប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលជំងឺម្តាយរបស់ខ្លួនដែលកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ។

មួយរយៈពេលចុងក្រោយនេះជីវិតតារាកំប្លែង ប៉េងប៉ោង ហាក់បីដូចជាមិនសូវល្អប៉ុន្មានទេ អស់ពីខ្លួនឈឺត្រូវវះកាត់ភ្នែក ពេលនេះម្តាយរបស់ខ្លួនឈឺម្តង រហូតធ្វើឱ្យខ្លួនខ្វះថវិការនៅក្នុងការព្យាបាលជំងឺម្តាយ ។
ដោយមិនចង់លើកដៃសុំជំនួយពីបងប្អូនតារាកំប្លែង បានរៀបរាប់ទាំងទឹកភ្នែកថា « នាងខ្ញុំ ប៉េងប៉ោង ត្រូវការលក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺរបស់អ្នកម្តាយ ដែលកំពុងសង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត្រ សូមពុកម៉ែបងប្អូនជួយទិញផ្ទះនាងខ្ញុំផង » ។
បន្ទាប់ពីឃើញសាររៀបរាប់ទាំងក្រៀមក្រំនេះធ្វើឱ្យបងប្អូនទាំងក្នុងនិងក្រៅសិល្បៈជាច្រើនមានការអាណិតអាសូរចំពោះនាង ដែលសុខចិត្ត ប្រកាសលក់ទ្រព្យសម្បត្តិក៏មិនបានលើកដៃសុំជំនួយ ។ ទាំងអ្នកក្នុងនិងក្រៅសិល្បៈ ព្រមទាំងទស្សនិកជនបានផ្ញើសារជូនពរម្តាយនាងឆាប់ជាសះស្បើយពីជំងឺ ។
គួររំលឹកផងដែរថាប៉ុន្មានឆ្នាំងចុងក្រោយនេះ តារាកំប្លែង ប៉េងប៉ោង មានសុខភាពមិនសូវល្អប៉ុន្មានទេ ដូច្នេះហើយទើបនាងផ្អាកទទួលថត និងសម្តែងផ្សេងៗដើម្បីមើលថែសុខភាពខ្លួន ជាពិសេសថ្មីៗនេះនាងទើបតែវះកាត់ព្យាបាលភ្នែករបស់ខ្លួនមួយចំហៀងទៀតឱ្យភ្លឺមើលឃើញឡើងវិញ ជីវិតមិនទាន់បានធូរស្រាលផង ពេលនេះម្តាយក៏ឈឺត្រូវសង្រ្គោះបន្ទាន់ទៀត ។ នាងសង្ឃឹមថាអ្វីៗនិងបានល្អប្រសើរចំពោះនាងក្នុងពេលឆាប់ៗ ៕




