សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា ពេជ្រ ចរណៃ ដែលរងគ្រោះដោយភ្លើងឆេះទីតាំងបង្ហាត់គុនល្បុក្កតោ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈ ដែលរងគ្រោះដោយភ្លើងឆេះសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋាន។

គួរបញ្ជាក់ថា កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ បានជួលទីតាំងគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ កំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥៕