ការ​តវ៉ា​ប្រឆាំង​របស់​ពួក​បំបែក​ខ្លួន​នាំ​ឱ្យ​មនុស្ស​ស្លាប់​ ៧០០​ នាក់​នៅ​ប្រទេស​នីហ្សេរីយ៉ា

ការហាមឃាត់ជនជាតិដើមភាគតិច Biafra ឱ្យស្នាក់នៅក្នុងផ្ទះដោយក្រុមបំបែកខ្លួននៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ាបាននាំឱ្យមានការស្លាប់របស់មនុស្សជាង ៧០០នាក់នៅក្នុងតំបន់ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ នេះបើយោងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយបានបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភានេះ។ ក្រុម IPOB ដែលធ្វើយុទ្ធនាការដើម្បីផ្តាច់ខ្លួននៅភាគអាគ្នេយ៍ ដែលភាគច្រើនរស់នៅដោយក្រុមជនជាតិភាគតិច Igbo ត្រូវបានអាជ្ញាធរនីហ្សេរីយ៉ាដាក់ស្លាកថាជាអង្គការភេរវករ។ យោងតាមស្ថាប័ន SBM Intelligence បានរាយការណ៍ថាអ្នកស្លាប់គឺបណ្តាលមកពីជនស៊ីវិលដែលប្រឆាំងនឹងបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះប្រចាំសប្តាហ៍រៀងរាល់ថ្ងៃចន្ទ និងនៅថ្ងៃជាក់លាក់ផ្សេងទៀត ក៏ដូចជាពីការប៉ះទង្គិចគ្នារវាងក្រុម IPOB និងកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា។ របាយការណ៍របស់ SBM បានឱ្យដឹងថា «យុទ្ធសាស្ត្រអនុវត្តច្បាប់របស់ […]

ស្តេចប្រ៊ុយណេ ជិះឡានចិនមកប្រជុំអាស៊ាន

ស្តេច ស៊ុល តង់ របស់ប្រ៊ុយណេ ដឹកឡានចិនយកមកជិះពេលចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រីឯមេដឹកនាំ៩ប្រទេសទៀតជិះឡាន BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺព្រះអង្គជិះឡានចិន (ម៉ាក ហុងជី) តែប្រើឡានអមការពាររបស់អាម៉េរិក (ម៉ាក GMC)។ ប្រភព៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ក្រៅឆាក និងប្រធានក្លិបអ្នកកាសែតកម្ពុជា