ជនភៀសសឹករងគ្រោះដោយសារទឹកភ្លៀង ផ្លាស់ទីទៅមណ្ឌលសុវត្ថិភាពថ្មី និងទទួលបានអំណោយមនុស្សធម៌បន្ទាន់ពីកាកបាទក្រហមកម្ពុជា

ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល រំឭកខ្លឹមសារទាំង ១៦ចំណុច ដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នា និងបានចូលជាធរមានរយៈពេលពីរខែមកហើយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»។ ក្នុងខ្លឹមសារ Press Briefing ឯកឧត្តមអ្នកនាំពាក្យបានរំឭកខ្លឹមសារទាំង ១៦ចំណុច ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយ។ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយនេះ រួមមាន ១៦ […]

មកដឹងពីមូលហេតុពិត ករណីស្លាប់កម្មការិនីម្នាក់ និង ២០នាក់ទៀតដួលសន្លប់ ក្នុងរោងចក្រកាត់ដេរមួយនៅខេត្តកណ្តាល

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូបនៅរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសា៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបថា […]

លោក Zelenskyy អរគុណកម្ពុជាចំពោះការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងអំណរគុណដល់កម្ពុជាចំពោះការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាចំពោះសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើសេចក្តីសម្រេចស្តីពីសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។ ការថ្លែងអំណរគុណរបស់លោក Volodymyr Zelenskyy ក្នុងពេលបានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) […]

គាំទ្រផលិតផលជាតិ ជួយកសិករខ្មែរ! ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ កំពុងដាក់តាំងលក់នៅមាត់ស្ទឹងសៀមរាប 

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ កំពុងរៀបចំនៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០ព្រឹក ដល់ ៨យប់។ ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន […]

«មន្ត្រី» មកធ្វើការច្រើនជាងមុន ក្រោយមានការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ

តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ បានឱ្យឃើញថា វត្តមានមន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ នេះបើតាមការឱ្យដឹងពីក្រសួងមុខងារសាធារណៈ។ តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ […]

សាក្សីរស់! ការអះអាងរបស់ភាគីថៃថា ជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយ ជាពាក្យភូតភរកុហកទាំងស្រុង 

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឋាន:ជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ រ.ជ.រ.ប.ខ និង ជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) បានចេញមកអះអាងថា ការលើកឡើងរបស់ភាគីថៃថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយនោះ ជាពាក្យភូតភរកុហកទាំងស្រុង។ សេចក្តីប្រកាសរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  នៅឆ្នាំ ១៩៨២ […]

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភាបារាំង–កម្ពុជាដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។  ឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងប្រតិភូគឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យកាន់តែរីកចម្រើននិយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិរវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នាហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។  ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនមានសេដ្ឋកិច្ចល្អប្រសើរជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោនិងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។  ឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ទំនាក់ទំនងកម្ពុជានិងបារាំងមានភាពល្អប្រសើរឯកឧត្តមក៏បានលើកឡើងថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះនិងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំងដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះដែលជាចំណុចដ៏សំខាន់នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងបន្ថែមទៀត។កន្លងទៅនេះសម្ដេចនិងឯកឧត្តមអេម៉ានូអែលម៉ាក្រុង  ប្រធានាធិបតីបារាំងគឺជាមិត្តដ៏ជិតស្និតជាមួយគ្នាដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។  សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសចាប់តាំងពីជំនួបសីហនុ–ហ៊ុនសែនកាលពីថ្ងៃទី២ខែធ្នូឆ្នាំ១៩៨៧នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានិងគម្រោងអភិវឌ្ឍន៍នានា។  សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជានិងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។  ឯកឧត្តម Thomas Lam […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី យល់ព្រមធ្វើជាប្រធានកិត្តិយសកម្មវិធីផ្ដល់អាហារតាមសាលារៀន ចាប់ពីថ្ងៃនេះតទៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយ ប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា រៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមិទ្ធផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្តកម្មវិធីនេះដែលរួមចំណែកដល់ការកសាង មូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់កិត្តិយសទស្សនា […]

បារំាង ត្រៀមផ្តល់ឯកសារដើមដែលមានដល់កម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនមួយថៃ

បារាំងបានត្រៀមផ្តល់ឯកសារផែនទីនិងបច្ចេកទេសពាក់ព័ន្ធនឹងសន្ធិសញ្ញាឆ្នាំ១៩០៤–១៩០៧ព្រមតាមសំណើកម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះការបញ្ជាក់របស់ឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងពេលដឹកនាំគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ […]

5
Promotion