UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ

អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤​ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]

រដ្ឋមន្ត្រីអប់រំ៖ កំណែទម្រង់ឧត្តមសិក្សា ត្រូវបញ្ជ្រាបចំណេះដឹង និងឧត្តមគតិស្នេហាជាតិដ៏មាំមួនដល់បញ្ញវន្តជំនាន់ក្រោយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ឯកឧត្តមប បានលើកឡើងពីស្ថានភាពព្រំដែន […]

អំបែងគ្រាប់ផ្ទុះរបស់យោធាថៃ សម្លាប់មេដំរី និងកូនទើបកើត ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ

ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម  បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ […]

រាល់ការខូចខាតដោយសារសង្រ្គាម តើនរណាជាអ្នកសង? ថៃជាអ្នកបង្ក ជាអ្នកឈ្លានពានកម្ពុជា តើទទួលខុសត្រូវសងដែរឬទេ?

សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ? សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ […]

ឯកឧត្តម កែវ រ៉េមី៖ កងទ័ពកម្ពុជាត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសប្រសិទ្ធនាមនិងចារទុកថា ជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបីចំណុចសំខាន់ៗ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធក្នុងការការពារជាតិរបស់វីរកងទ័ពក្លាយជាចំណុចខ្លាំងរបស់កម្ពុជា។ ទីមួយ៖ […]

មតិអ្នកច្បាប់៖ បើថៃមិនស្តាប់ប្រធានអាស៊ាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?

លោកមេធាវី សុខ សំអឿន បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនជុំវិញដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលប្រធានអាស៊ាន​ គឺប្រទេសម៉ាឡេស៊ី បានខ្នេះខ្នែងជួយសម្របសម្រួលបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ អ្នកច្បាប់ជើងចាស់រូបនេះ បានបង្ហោះសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាក្រោម៖ ចុះបើថៃមិនស្តាប់ប្រធានអាស៊ាន មានសំនួរសួរថា ចុះប្រសិនបើ អាន់វ៉ា មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ? យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺយើងមានអាស៊ាន) និង […]

លិខិតចំហ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ លើកហេតុផលជាសារវន្តចំនួន៥ ដើម្បីជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន 

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតចំហមួយទៅកាន់សហគមន៍អន្តរជាតិជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ប្រទេសថៃ ជាអ្នកឈ្លានពានកម្ពុជា។ សំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរសេរជា៣ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  លិខិតចំហ… -អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, […]

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ផ្តាំដល់និស្សិតចេញទៅសិក្សានៅបរទេស ជួយលាតត្រដាងពីចេតនាពិតប្រាកដរបស់ថៃក្នុងការឈ្លានពានកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។ នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការសិក្សា ការបង្រៀន និងការរស់នៅក្រៅប្រទេស ព្រមទាំងបានរម្លឹកនិស្សិតទាំងអស់អំពីតួនាទីជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន […]

១៣ចំណុច ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនោះស្នើឱ្យមានការកសាងឯកសាររស់ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានចូលរួមសរុបជាង២០០នាក់ មកពី១០៩ស្ថាប័ន បានជជែកពិភាក្សាលើប្រធានបទខាងលើយ៉ាងផុសផុល។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម […]

ជម្លោះកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រេសិតពិសេសចិន គូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់

ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសន សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីយុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ […]

5
Promotion