ក្រើនរំឭក! កុំបង្កើត ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានក្លែងក្លាយ ក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្តគ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ

ក្រសួងព័ត៌មាន បានក្រើនរំឭកជាថ្មីដល់ដល់សាធារណជន និងអ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ​សូមកុំបង្កើត ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានក្លែងក្លាយ ក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្តគ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ។ ក្នុងសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ […]

កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការដោះលែងយុទ្ធជនទាំង ១៨រូប នឹងចូលរួមចំណែកដល់ការស្តារទំនាក់ទំនងរវាងកម្ពុជា-ថៃឡើងវិញ

យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាពនាវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ […]

មួយសប្តាហ៍ចុងក្រោយនៃឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសចន្លោះ២ ៥០០នាក់ ទៅ៣ ៨០០នាក់ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលតំបន់អង្គរ

របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេលមួយសប្ដាហ៍ ចុងខែធ្នូ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរជនជាតិឥណ្ឌា ហាក់មានសន្ទុះកើនឡើង ខណៈគ្រឹះស្ថានអង្គររំពឹងថា និន្នាការនៃទេសចរឥណ្ឌា អាចកើនឡើងច្រើនបន្ថែមទៀត នាដើមខែមករា ឆ្នាំ២០២៦ខាងមុខ។ មន្ទីរព័ត៌មានខេត្តសៀមរាប ស្រង់សម្តីឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ភ្ញៀវទេសចរបទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ […]

រៀនរស់ក្នុងសង្គ្រាម! អ្នកតំណាងរាស្ត្រ ប្រកាសបង្កើតមូលនិធិកសាងលេណដ្ឋានសុវត្ថិភាពសម្រាប់ពលរដ្ឋតាមព្រំដែន

សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរៈកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។ ឯកឧត្តម សួស យ៉ារ៉ា […]

កូនខ្មែរចងចាំ! «ប្រាសាទព្រះវិហារ» ជាប្រាសាទដ៏វិសេសវិសាលមួយមិនធម្មតា និងដ៏ល្អឥតខ្ចោះនាសតវត្សទី១០ និងទី១១ ដែលត្រូវយោធាថៃបំផ្លាញខ្ទេចខ្ទីនៅសតវត្សទី២១

ប្រាសាទ​ព្រះវិហារ ក៏​ដូច​ជា​ប្រាសាទ​ដ៏​ទៃ​ទៀត​ដ៏​ច្រើន​លើសលប់​នៃ​អាណាចក្រ​ខ្មែរ គឺ​ជា​រូប​បំព្រួញ​នៃ​ភាព​រុងរឿង​របស់​សង្គម​ខ្មែរ​បុរាណ និង​ជា​និមិត្តរូប​នៃ​ភាព​កំពូល​របស់​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​សម័យ​នោះ ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏ល្អ​ឥតខ្ចោះ សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។ យោងតាមសៀវភៅ ប្រាសាទ​ព្រះវិហារ ចងក្រងដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំ២០០៩ បានសរសេររៀបរាប់ថា អារ្យធម៌ខ្មែរបានឈានដល់កម្រិតកំពូលចាប់ពីសតវត្សរ៍ទី ១១ ដល់សតវត្សរ៍ទី ១៣ ។ នៅពេលនោះ ព្រះមហាក្សត្រខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់ព្រះអាទិទេព ឬ […]

ឯកឧត្តម ប្រាក់ សោភ័ណ៖ ការធ្វើពហិការគឺការជាស្ម័គ្រចិត្តរបស់យើងម្នាក់់ៗ តែការញុះញុងឱ្យស្អប់ជាតិសាសន៍ទាំងមូលគឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាពដូចពួកយើងដែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ចេញមតិជុំវិញការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋមួយចំនួន ដែលហាក់បីដូចជាការញុះញង់ស្អប់ជាតិសាសន៍ទាំងមូល និងអយុត្តិធម៌សម្រាប់អ្នករកស៊ីស្លូតត្រង់ដែលស្រលាញ់សន្តិភាពដូចពលរដ្ឋកម្ពុជាដែរ។ តាមរយៈសំណេរលើគណនីហេ្វសប៊ុកនៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានរៀបរាប់ដូច្នេះថា៖ «សួរខ្ញុំថាមានការឈឺចាប់ទេដែលថៃធ្វើបាបខ្មែរមកដល់នេះ? ខ្ញុំជាអ្នកធ្លាប់ចូលចិត្តញាំម្ហូបថៃ ស្តាប់បទចំរៀងថៃតាំងពីក្មេង ចង់អោយប្រទេសខ្មែរមានបានជឿងលឿនដូចអ្នកជិតខាង តែគ្រប់យ៉ាងបានផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំធ្លាប់មានដោយសារឈឺចាប់មិនអាចរៀបរាប់អស់។ខ្ញុំជឿថាមកដល់ម៉ោងនេះមានប្រជាជនយើងច្រើនណាស់បានប្រកាសធ្វើពហិការមិនប្រើរបស់ថៃ គឺជាការសម្រេចចិត្តរៀងខ្លួន ។ ខ្ញុំមិនដែលបានប្រកាស់ដូចបងប្អូន តែផ្ទះខ្ញុំលែងមានរបស់ថៃ សូម្បីតែអាវក្ងានមវាលក្លៀកក៏ចោល ច្រាស់និងថ្នាំថ្មាំដុះធ្មេញគ្រឿងក្នុងបន្ទប់ទឹកដូរចេញទាំងអស់ គ្រឿងទេសក្នុងចង្ក្រានបាយត្រូវបានរើចេញចោលអស់ហើយ […]

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ តំបន់និងពិភពលោកត្រូវហ៊ានថ្កោលទោសថៃ ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានលើកឡើងនូវសំណេរអត្ថបទមួយមានចំណងជើងថា «តំបន់និងពិភពលោកត្រូវថ្កោលទោសថៃ»។ ក្នុងសំណេរនោះ ឯកឧត្តម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម៖ ១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាសុីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ […]

ប្រមុខការពារជាតិកម្ពុជា មោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានកន្លងមក ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។  ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវសេចក្ដីនឹករឭក យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសាររងគ្រោះកំពុងជួបទុក្ខលំបាក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ […]

UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ

អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤​ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]

5
Promotion