ជម្លោះកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រេសិតពិសេសចិន គូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់

ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសន សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីយុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ […]

ក្រសួងទេសចរណ៍ ដាក់ចេញរដូវកាលសាមគ្គីភាព (Solidarity Season) ខ្មែរជួយខ្មែរ ខ្មែរជួយអាជីវកម្មរបស់ខ្មែរ ខ្មែរជួយសេដ្ឋកិច្ចខ្មែរ

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និង វិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។ នាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន […]

សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត៖ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ចៀសវាងពង្រីកបញ្ហាជម្លោះ បែកបាក់សាមគ្គីជាតិ ប៉ះពាល់ទឹកចិត្តកងទ័ព ឬរំខានដល់បេសកកម្មរបស់កងទ័ពជួរមុខ

«រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេស ព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មានត្រូវធានាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ»។ នេះជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ៦ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្ដីពី […]

OHCHR ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិសិទិ្ធមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម Volker Türk បានរម្លឹកថា […]

ជួយជាតិតាមចំណេះជំនាញ! វិស្វករ និងស្ថាបត្យករខ្មែរមួយក្រុម រួមគ្នាសង់រោងបណ្តោះអាសន្នដល់ជនភៀសសឹក ទទួលបានការកោតសរសើរ

តាមរយៈការគាំទ្រនិងឧបត្ថមសប្បុរសជន សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានរៀបចំរោងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ រោងបណ្តោះអាសន្នចំនួន ៨០ ត្រូវបានតម្លើងរួចរាល់សម្រាប់ជនភៀសខ្លួននៅខេត្តបន្ទាយមានជ័យ ។  សមាគមនឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកឱ្យបានទាន់ពេលវេលា។ តាមគម្រោងតង់ស្នាក់នៅបណ្តោះអាសន្ននេះ នឹងបន្តតម្លើងនៅខេត្តព្រះវិហារចំនួន ១០០បន្ថែមទៀត។ គួរកត់បញ្ជាក់ថា ក្រៅពីជម្រកស្នាក់នៅ និងស្បៀងអាហារ អាជ្ញាធររដ្ឋបាលខេត្តដែលមានជនភៀសសឹក រួមទាំងអង្គការដៃគូ និងសប្បុរសជននានា បាននិងកំពុងឆ្លើយតបតម្រូវការបន្ទាន់ រួមមាន បង្គន់អនាម័យ អាហារ ទឹកស្អាត គ្រឿងអនាម័យ […]

ប្រមុខការទូតកម្ពុជា ប្រាប់សហភាពអឺរ៉ុបពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព 

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ […]

ប្រើពេល ៦ឆ្នាំ ទើបប្រាសាទជមដែលទ្រុឌទ្រោមបាក់បែកខ្លាំង បានងើបឈររឹងមាំឡើងវិញ!

ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជម​បានងើបឈររឹងមាំឡើងវិញ […]

សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]

ICRC៖ ទាហានកម្ពុជាទាំង១៨រូប មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

នៅថ្ងៃទី១៦ ខែធ្នូនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះជួបសួរសុខទុក្ខជាលើកទី៤បានបញ្ជាក់ថាទាហានកម្ពុជាទាំង១៨រូបមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។ ក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នៅទីស្តីការក្រសួងការពារជាតិដោយបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នរដ្ឋលេខាធិការក្រសួងការពារជាតិបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ។ នៅក្នុងជំនួបនោះលោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៤នាយទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។ចំពោះការចុះសួរសុខទុក្ខលើកទី៤ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថាទាហានយើងទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះគឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។លោកក៏បានបញ្ជាក់បន្ថែមថាលោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នបានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យនិងតាមដានសុខុមាលភាពសុវត្ថិភាពនិងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូបដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម […]

ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម” ៖ យុទ្ធសាស្ត្រ “ពន្លត់ភ្លើង” សង្គ្រាមខ្មែរ-ថៃ

​បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។តោះ! មកមើលថាតើវាមានន័យយ៉ាងណា?១. ​ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”​សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖១.១~ ​កម្ពុជា (មិត្តនយោបាយស្មោះត្រង់)​នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា […]

5
Promotion