អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន០២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ (ហាសិបប្រាំពីរហិកតាចិតសិបប្រាំបួនអារ) ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ អូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់ មកជាមួយស្រាប់។ ក្នុងដីការចុះថ្ងៃទី២៧ […]
Author: Phea ra
ទូតបង់ក្លាដែសចប់អាណត្តិ៖ មេដឹកនាំដូចប្រទេសកម្ពុជា មិនមានច្រើនទេនៅក្នុងពិភពលោក
លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ លោកបានគូសបញ្ជាក់ថា មេដឹកនាំដូចប្រទេសកម្ពុជា មិនមានច្រើនទេនៅក្នុងពិភពលោក។ លោកទូតបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ […]
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនចាប់ដៃជាមួយអាជ្ញាធរថៃ បង្ក្រាបគ្រឿងញៀន
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ […]
ចិន អរគុណកម្ពុជា ដែលរក្សាជំហរជុំវិញសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង
ប្រមុខការទូតចិនចប់អាណត្តិ លោក Wang Wentian បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ លោក Wang Wentian បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា […]
អ្នកកាសែតបរទេសម្នាក់ ងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា និងទះកំភ្លៀង សម រង្ស៊ី ឲ្យភ្ញាក់ខ្លួន
លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បានងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា ហើយបានប្រតិកម្មទៅនឹងភាពល្ងង់ខ្លៅរបស់លោក សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏សំខាន់មួយនេះ។ តាមរយៈអត្ថបទព័ត៌មានចុះនៅលើទំព័រកាសែត The Diplomat នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សរសេរដោយលោក David Hutt ក្រោមចំណងជើងថា ព្រែកជីកហ្វូណនតេជោនឹងមិនមានគោលបំណងយោធាទេ ដោយលោកបានគូសបញ្ជាក់ថា មានមតិចម្លែកមួយចំនួនដែលត្រូវបានលើកឡើងចុងក្រោយរួមទាំងការលើកឡើងរបស់លោក សម […]
ព្រះមហាក្សត្រ កោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន […]
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់ទៀត បានមកដល់កម្ពុជាវិញ, សរុប ៥៧នាក់ហើយ
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
មន្ត្រីជាន់ខ្ពស់វៀតណាម៖ មតិវាយប្រហារគម្រោងព្រែកជីកកម្ពុជា មិនតំណាងឲ្យរដ្ឋាភិបាលនិងប្រជាជនវៀតណាមឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hằng បានលើកឡើងថា ការបង្ហាញមតិយោបល់មិនសមរម្យដែលមានការវាយប្រហារថ្នាក់ដឹកនាំកម្ពុជាមិនតំណាងមតិយោបល់របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមឡើយ។ អ្នកស្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិញុះញង់និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។ លោកស្រី Pham Thu Hang ត្រូវបានសារព័ត៌មាន Vietnam Express ស្រង់សម្តីចុះផ្សាយនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីអំពីជំហររក្សាមិត្តភាព និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាគ្រប់ផ្នែកទាំងអស់។ កាលពីពេលថ្មីៗនេះ មានគណនីមួយចំនួនជាភាសាវៀតណាមបានចេញមករិះគន់ សម្តេចតេជោ ហ៊ុន សែន […]
គ.ជ.ប៖ គណបក្សនយោបាយ កាន់តែមានភាពចាស់ទុំខាងនយោបាយ
ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប បានលើកឡើងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ថ្ងៃ។ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ […]
សម្តេតេជោ ហ៊ុន សែន៖ ចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍ថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ […]

