ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។ ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ […]
Author: Phea ra
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងមហោស្រពមិត្ដភាព កម្ពុជា-ចិន លើកទី២ «មិត្ដភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន […]
៥ចំណុច! ទាំងអស់គ្នាអាចចូលរួមបានក្នុងសង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពានថៃមកលើកម្ពុជា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី១៥ ខែធ្នូនេះ បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់រួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ តើបងប្អូនសាធារណជនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន? ឯកឧត្តមបានលើកឡើងថា ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ […]
តំណាងរាស្ត្រ ផ្តល់សារកក់ក្តៅដល់ពលរដ្ឋភៀសសឹក សូមកុំមានការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ន
ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោកជំទាវ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងចែកជូននូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ជូនដល់ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ មកកាន់ភូមិសាស្រ្តចំនួន ៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៣១៦គ្រួសារ។ ក្នុងឱកាសនោះ […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអបអរសាទរខួប៧០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) និងបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្តេចបានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព […]
កញ្ចប់អនុគ្រោះពិសេស! រាជរដ្ឋាភិបាលជួយដោះបំណុលយោធិននៅសមរភូមិ និងសម្រាលបន្ទុកពលរដ្ឋរងគ្រោះពីជម្លោះព្រំដែន
ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ។ ក្នុងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ចេញនូវសេចក្ដីណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក […]
ឯកឧត្តម ស សុខា បញ្ជាឱ្យកងកម្លាំងល្បាត២៤/២៤ម៉ោង ចាត់ការជនបង្កប់លួចស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងយោធាកម្ពុជាឱ្យខ្មាំងសត្រូវ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តជាប់ព្រំដែន លើការងារគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសេចក្តីណែនាំ ប្រមុខក្រសួងមហាផ្ទៃ បានប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ដែលមានហានិភ័យខ្ពស់ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិ- ភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី […]
កិច្ចប្រជុំបន្ទាន់! អង្គទូតបរទេស តំណាងUN និង AOT យល់កាន់តែច្បាស់ពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]
CHRC ប្តឹងទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិទាំងអស់ ឱ្យថៃបញ្ឈប់អំពើឈ្លានពាន និងទទួលខុសត្រូវទាំងស្រុងចំពោះជនស៊ីវិលរងគ្រោះនៅតាមព្រំដែន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានប្តឹងទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សទាំងអស់ឲ្យពួកគេបានដឹងច្បាស់ កាន់តែជ្រួតជ្រាបពីអត្តចរិតព្រៃរបស់រដ្ឋាភិបាលថៃ និងយោធាថៃនូវចរិតពាល ចរិតឈ្លានពាន រំលោភសិទ្ធិមនុស្ស រំលោភកិច្ចព្រមព្រៀង និងមិនស្គាល់ច្បាប់ទម្លាប់។ លិខិតរបស់ CHRC នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា កងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង […]
ឯកឧត្តម ស សុខា បញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!
ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ លើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្ដម ស សុខា បានបង្ហាញពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមួយករណី។ ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា រួមទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។ កាលពីថ្ងៃទី៦ ខែធ្នូ […]
