ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ […]
Author: Phea ra
វីរកងទ័ព៖ “បើទោះបីជាត្រូវមកព្យាបាលរបួស តែអារម្មណ៍ចង់ត្រឡប់ទៅជួរមុខវិញ ដើម្បីការពារបូរណភាពដែនដី”
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសើរវីរភាពកងទ័ព ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពានរបស់ថៃ។ ឯកឧត្តមបានឱ្យដឹងថា តាងនាមឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឯកឧត្តមបានមកសួរសុខទុក្ខ និងថែ្លងអំណរគុណដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ។ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសបានប្រាប់ខ្ញុំថា“មកព្យាបាលនៅទីនេះ តែអារម្មណ៍ខ្ញុំនៅតែជាមួយជួរមុខ ហើយប្រុងប្រៀបប្រយុទ្ធជានិច្ច”។ បើទោះបីជាត្រូវសម្រាកព្យាបាលរបួសដោយសារការប្រយុទ្ធក៏ដោយ ក៏ទឹកចិត្តក្លាហានរបស់វីរកងទ័ពយើងនៅតែអង់អាចមុះមុតបេ្ដជ្ញាបន្ដការពារបូរណភាពដែនដីមិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហ៊ុន […]
ស៊ីម៉ាក់៖ យោធាថៃបានប្រេីប្រាស់កាំភ្លេីងធំ១១៥មមជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលច្បាប់អន្តរជាតិហាមឃាត់
អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី១២ ខែសីហានេះ បានបង្ហាញលទ្ធផលការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម។ ឯកឧត្តមបានឲ្យដឹងថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហេីយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលេីដេីមឈេីឬលេីដំបូលផ្ទះឬលេីដី ឬក្នុងដី ឬក្នុងទឹកជាដេីម។ កម្លាំងអង្គភាព CMAC បានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសដំណឹងល្អ គឺសហព័ន្ធស្រូវអង្ករកម្ពុជា យល់ព្រមជួយសម្រួលតម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែសីហានេះ បានប្រកាសថា សហព័ន្ធស្រូវអង្ករកម្ពុជា យល់ព្រមជួយសម្រួលតម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករ។ នេះជាដំណឹងល្អ បន្ទាប់ពីឯកឧត្តមបានជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកំណត់មូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងរៀបចំយុទ្ធសាស្ត្រដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានឲ្យដឹងថា អង្គប្រជុំបានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ បើតាមឯកឧត្តម ឌិត ទីណា ជាវិធានការណ៍រយៈពេលមធ្យម និងរយៈពេលវែង យើងនឹងធ្វើពិពិធកម្មពង្រីកទីផ្សារនាំចេញឱ្យទូលំទូលាយជាងទីផ្សារសព្វថ្ងៃ […]
CMAC៖ ទិសខេត្តឧត្តរមានជ័យ ត្រូវបានយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះចំនួន ១.៥៤៩គ្រាប់
បេីផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ន នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស […]
បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ
គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]
សញ្ញាណល្អ! វិនិយោគិនអាមេរិក ចុះមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ខណៈតំណាងកម្ពុជា ត្រៀមចេញទៅជំរុញការវិនិយោគនៅអូស្ត្រាលី នាចុងខែសីហានេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងនៅជាប់ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ រហូតទទួលបានជោគជ័យទាំងលើសមរភូមិយោធា និងសមរភូមិការទូត
«សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ […]
ថៃ កាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ
ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ គឺ ថៃខ្លួនឯងទេ៖ ១.ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ«បន្លាយខ្សែឱ្យវែងចាប់ត្រីធំ»។ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។ ២.ថៃប្រឈមនឹង«បទឈ្លានពានរដ្ឋអធិបតេយ្យ»តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ […]
ឈ្មោះ ប៊ុនស៊ីន ផាតក្លាង នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត ជាអ្នកបង្កាត់ភ្លើងសង្រ្គាមបង្ហូរឈាម៥ថ្ងៃ តាមព្រំដែនខ្មែរ-ថៃ ហើយកម្មរបស់គាត់នឹងបន្តលងចិត្តរបស់គាត់តទៅមុខទៀត
ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ថៃ គឺជាតួអង្គដ៏លេចធ្លោម្នាក់ នៅក្នុងឈុត ភ្លើងសង្រ្គាម៥ថ្ងៃតាមព្រំដែនខ្មែរ-ថៃ ដែលរៀបចំឡើងដោយក្រុមអ្នកនិពន្ធនៅក្រុងបាងកក (អំណាចស្រមោល) ដែលយើងមើលមិនឃើញច្បាស់ នៅក្នុងសាច់រឿង ការដណ្តើមអំណាចគ្នាក្នុងនយោបាយថៃ។ មើលទំនងទៅ ឈុតនេះចប់ហើយ ដោយសារតែការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ភាពមោះមុតនិងឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា និងការស្នេហាជាតិស្រុះគ្នានៃប្រជាពលរដ្ឋខ្មែរ បូករួមនឹងសំពាធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការដឹងឮនិងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ឈុតឆាកបន្តនៃល្បែងដណ្តើមអំណាចគ្នាក្នុងនយោបាយផ្ទៃក្នុងថៃនឹងកើតឡើងច្រើននៅទីក្រុងបាងកកនាពេលខាងមុខដ៏ខ្លី។ គួរឱ្យសោកស្តាយ ឈុតឆាក ដែលលោក […]
