បងប្អូនជនរួមជាតិ! អារម្មណ៍អ្នកត្រូវគេឈ្លានពាន និងអារម្មណ៍អ្នកឈ្លានពានគេ មិនដូចគ្នាទេ ហើយចិត្តគំនិត និងចរិតឫកពារក៏មិនដូចគ្នាដែរ។ ពួកចោរឈ្លានពានមានចរិតពិសពិល សាហាវ ឃោរឃៅ និងព្រៃផ្សៃណាស់ ហើយវាមិនខ្លាចនឹងប្រើកលល្បិចខ្មៅដ៏កខ្វក់ឬវិធីស្មោគគ្រោកយ៉ាងណាទេដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ពួកចោរឈ្លានពានមុខក្រាស់ណាស់ ហើយពួកវាក៏ពូកែលាបពណ៌អ្នកដទៃ ដើម្បីបិទបាំងមុខមាត់ដ៏អាក្រក់របស់វាខ្លាំងណាស់ដែរ។ បងប្អូន, ពួកចោរឈ្លានពានកំពុងចាញ់គ្រប់យ៉ាងហើយ, សមរភូមិប្រដាប់អាវុធក៏មិនប្រាកដថាឈ្នះយើង, សមរភូមិការទូតក៏មិនប្រាកដថាឈ្នះយើង, សហគមន៍អន្តរជាតិបានជួយដឹងឮនិងជួយធ្វើសាក្សីឱ្យយើង ជាពិសេស សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានតាមដានរឿងនេះយ៉ាងស្អិត, ចិនបានចូលរួមយ៉ាងសកម្ម, […]
Author: Phea ra
នៅថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសដែលម៉ាឡេស៊ី ជាប្រធាន ចេញសង្កេតការណ៍ផ្ទាល់តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត»
សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសរសេររៀបរាប់ថា៖ «សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ ៣ចំណុច ក្រោយជំនួបចរចាលើបទឈប់បាញ់រវាងកម្ពុជា-ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។សម្តេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ទន្ទឹមនេះ សម្តេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
ឯកឧត្តម ស សុខា ផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ។ តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ […]
អាជ្ញាធរមីន ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចេញអាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន […]
អគ្គនាយកស៊ីម៉ាក់៖ បើជាគ្រាប់មីនថ្មី នោះទាហានសៀម អាចដាច់ជេីងទាំង២ ឬក៏ស្លាប់តែម្តង
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់បន្ថែមជុំវិញករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមបានលើកឡើងថាផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី”ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ បេីផ្អែកលេីស្ថានភាពជាក់ស្តែងឃេីញថា៖- ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡេីយទេ។- […]
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅចិន មានបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាផ្អាកការនាំចូលពីថៃ
ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន បង្ហាញពីបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជា ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី ជៀ (Li Jie) […]
ក្រុមអ្នកជំនាញ កំពុងជួសជុលពង្រឹងតួប៉មព័ទ្ធជុំវិញប្រាសាទប្រែរូប ឱ្យរឹងមាំឡើងវិញ
អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។ លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ មួយផ្នែកធំនៃជញ្ជាំងឥដ្ឋ […]
អ្នកស្រាវជ្រាវគោលនយោបាយ៖ ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល
លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល។ តាមរយៈសំណេរអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបរាប់ដូចតទៅ៖ ការចោទប្រកាន់របស់ប្រទេសថៃទៅលើកម្ពុជាថាបានប្រើប្រាស់មីនដែលផលិតនៅរុស្ស៊ីគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ការចោទប្រកាន់នេះមិនត្រឹមតែជាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រភពនៃអាវុធ (មីន) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃហេតុផលភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដែលអាចបម្រើផលប្រយោជន៍ផ្សេងៗ។ ១. បរិបទប្រវត្តិសាស្ត្រនៃមីននៅកម្ពុជា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងជម្លោះអន្តរជាតិជាច្រើនទសវត្សរ៍ ជាពិសេសរវាងឆ្នាំ១៩៧៩ ដល់ […]
