អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋភៀសសឹកវិលទៅលំនៅឋានវិញ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈនេះទៅ

គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជិត​​៨៨% ស្មើនឹងជិង ៥សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​ខណៈអ្នកបន្តស្នាក់នៅជំរំមានជិត៨ម៉ឺននាក់។ ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួសឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេ។ តែយ៉ាងណា ជនភៀសសឹកមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី។ នាពេលថ្មីៗនេះដែរឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ […]

នៅថ្ងៃនេះ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមគម្រោង នៅថ្ងៃទី ១៣កុម្ភៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) ផងដែរ។ […]

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអព្យាក្រឹត្យ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម […]

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចេញមុខគាស់សំណុំរឿងដើម្បីជួយស្វែងរកយុត្តិធម៌ដល់កុមារីពិការជើងទាំងសងខាងដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ឆ្នាំមុន!

ករណីក្មេងស្រីរងគ្រោះពិការជើងទាំងសងខាងត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទំនាក់ទំនងក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។ កុមារីរងគ្រោះម្នាក់ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះនិងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ទៅសាលារៀន។គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំតែកុមារីរងគ្រោះពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។ ទទួលបានដំណឹងនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុនិងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។ ជានិច្ចកាលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនតែងប្រតិបត្តិខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយកិត្តិបណ្ឌិតយុត្តិធម៌ឥតលំអៀងសម្តេចទាំងទ្វេតែងតែការពារនិងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថារឿងរ៉ាវជីវិតរបស់ក្មេងស្រីម្នាក់បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការរំជួលចិត្តអាណិតអាសូរជាពន់ពេក បន្ទាប់ពីមានអ្នកសារព័ត៌មានបានចុះទៅសម្ភាសន៍ពីស្ថានភាពរបស់ក្មួយស្រី ដែលត្រូវរងគ្រោះពិការជើងទាំងសងខាងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។  ក្មួយស្រីពិការជើងម្នាក់នេះមានឈ្មោះ សឿង សំរង អាយុ ១០ ឆ្នាំ រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីជិត ៥ឆ្នាំមុន (គាត់នៅអាយុប្រហែល ៥ឆ្នាំ) បានត្រូវរថយន្តគៀរបណ្តាលឱ្យពិការជើងទាំងសងខាង […]

ទូតចិន៖ ការកាត់បន្ថយគ្រោះថ្នាក់ និងការកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ប្រទេសចិន

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានចាត់ទុកវិស័យសកម្មភាពមីន ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន ហើយគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរួមគ្នាសម្រាប់ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន ក្នុងពេលជួបជាមួយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី […]

ករណីក្រុមហ៊ុនបញ្ឈប់បុគ្គលិកសម្រាកម៉ោងបាយ ត្រូវក្រសួងការងារចេញមុខជួយស្វែងរកការពិត និងរកដំណោះស្រាយហើយ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារនិងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។  លោកថ្លែងថា៖«សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ»។  ជាមួយគ្នានេះ លោក […]

កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030

កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។ នេះបើតាមការឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូដឹកនាំដោយឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម […]

វង់ទស្សនាថ្មីៗតាមប្រាសាទ ត្រូវបានរៀបចំជាច្រើនកន្លែងដើម្បីទាក់ចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅតំបន់អង្គរកាន់តែយូរ ចង់មកម្តងហើយម្តងទៀត

អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។  លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង […]

ក្រុមវេជ្ជបណ្ឌិតមកពីសហអាមេរិក ចាប់ផ្តើមផ្តល់ការព្យាបាលដោយមិនគិតថ្លៃដល់ពលរដ្ឋខ្មែរ នៅមន្ទីពេទ្យបង្អែកខេត្តកំពត ចាប់ពីថ្ងៃទី៩-១៤ ខែកុម្ភៈនេះ

ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត​នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញបេសកកម្ម​មនុស្ស​ធម៌​រយៈពេល​មួយ​សប្តាហ៍​ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ ​និង​ផ្តល់​ថ្នាំពេទ្យ និងសម្ភារៈជាច្រើនទៀត​ជូន​ពលរដ្ឋ​កម្ពុជា ​ដោយមិន​គិតថ្លៃ​។​ ពិធីសប្បុរសធម៌នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដែលសមាគមសុខាភិបាលខ្មែរនៅអាមេរិចច្ចសហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ និង មន្ទីរពេទ្យបង្អែកខេត្ដកំពត នឹងបើកពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ចុលវិទ្យាសាស្រ្ដ […]

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ទាត់ចោលសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទតាក្របី និងប្រាសាទតាមាន់ជារបស់ថៃ

ថ្មីៗនេះ សារព័ត៌មាន The Nation របស់ថៃ និងកាសែត Khaosot បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ​លោកស្រី Sabida Thaiseth ថ្លែងថា ថៃ​កំពុងពន្លឿនការជួសជុលប្រាសាទតាក្របី​ និងជំរុញការចុះបញ្ជីប្រាសាទទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាតំបន់បេតិកភណ្ឌថៃ។  ជុំវិញការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយលោកស្រី Sabida […]

5
Promotion