ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ ស្ទើរតែបាត់រូបរាង ត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ

ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ […]

កងរាជអាវុធហត្ថ សោកស្តាយចំពោះសមាគមអាដហុកដែលផ្សាយមិនគ្រប់ជ្រុងជ្រោយថាមានការចាប់ខ្លួនពលរដ្ឋទាក់ទិនករណីទំនាស់ដីធ្លី

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថបានឃើញសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី ចំនួន០៣នាក់ មិនស្គាល់ឈ្មោះដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អាធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី”។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំភ្លឺទៅកាន់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងសាធារណជនថា៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានរាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ […]

ករណីវាយប្រេះលលាហ៍! អាណាព្យាបាលរបស់សិស្ស សុំមហាជនកុំបន្ទោសនាយកសាលានៅអនុវិទ្យាល័យសម្តេចឳ

ករណីសិស្សសាលាអនុវិទ្យាល័យសម្តេចឪឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សាវាយគ្នាប្រេះលលាហ៍ក្បាល កើតហេតុនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបន្តស្តីបន្ទោស និងរិះគន់យ៉ាងខ្លាំងដល់នាយកសាលាអនុវិទ្យាល័យសម្តេចឪ ដែលមិនបានគ្រប់គ្រងសិស្សឱ្យបានត្រឹមត្រូវ និងហាក់មិនយកចិត្តទុកដាក់ចំពោះរឿងនេះ។ ជុំវិញរឿងនេះ អាណាព្យាបាលរបស់សិស្ស បានទទូចសុំដល់មហាជនកុំបន្ទោសនាយកសាលានៅអនុវិទ្យាល័សម្តេចឳ ដោយបានអះអាងថា តាំងពីថ្ងៃកើតហេតុលោកនាយកសាលានៅអនុវិទ្យាល័សម្តេចឳ រួមទាំងលោកគ្រូ និងអ្នកគ្រូ ក៏បានចូលរួមយ៉ាងសកម្ម ហៅក្មេងបង្ក និងអាណាព្យាបាលក្មេងបង្កមកដោះស្រាយបញ្ហា។ គណនីហ្វេសប៊ុកឈ្មោះ SoKeav Chao បានបង្ហោះសារនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយរៀបរាប់ដូចខាងក្រោម៖ […]

ឈប់ទៅ! ការបំពុលសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅតែបន្តកើតមាន ដើម្បីតែចម្អែតក្រពះមួយពេល ឬលក់លើទីផ្សារ

មន្ត្រីឧទ្យានុរក្ស មន្ត្រីអង្គេតតាមដានជីវចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងកម្លាំងនគរបាលសហការ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៦ បានជួបប្រទះករណីបំពុលសត្វស្លាបមួយករណីកើតឡើងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ក្រុមការងារបានប្រទះសាកសពសត្វទាកាបព្រៃចំនួន ២ក្បាល អណ្តែតទឹកក្នុងអាងគ្រប់គ្រងទឹកនៃតំបន់ការពារ រួមជាមួយគួរស្រូវដែលមានជាប់ថ្នាំពុលដាក់ពង្រាយក្នុងផ្ទៃអាងគ្រប់គ្រងទឹក។ ក្រោយការពិនិត្យនិងប្រមូលភស្តុតាង ដោយ ក្រុមការងារបានធ្វើសំណាកតាមបច្ចេកទេសការអង្កេតតាមដានសុខភាពសត្វព្រៃរួចរាល់ដើម្បីបញ្ជូនទៅក្រុមការងារបច្ចេកទេសសុខភាពសត្វព្រៃអង្គការ WCS សាកសពសត្វទាកាបព្រៃទាំង ២ក្បាលត្រូវបានដុតបំផ្លាញចោល រីឯជនសង្ស័យកម្លាំងឧទ្យានុរក្សបាននឹងកំពុងសើបអង្គេតរកនិងកំណត់អត្តសញ្ញាណ។ សូមជម្រាបជូនថា ការបំពុលមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ វាអាចសម្លាប់សត្វក្នុងចំនួនយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី រួមទាំងសត្វកម្រនិងជិតផុតពូជដូចជាសត្វក្រៀលជាដើម។ បើតាមការសង្កេតនៃការបំពុលនេះ ជនល្មើសមានបំណងចាប់សត្វយកទៅបរិភោគឬយកទៅលក់នៅលើទីផ្សារ បើសិនមនុស្សបរិភោគសាច់សត្វដែលត្រូវបានបំពុលនេះនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅមានការព្រួយបារម្ភពីសកម្មភាពបំពុលនេះជាខ្លាំង […]

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

អគ្គមេបញ្ជាការនៃកងទ័ពកម្ពុជា និងឡាវ បានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស […]

កម្ពុជា-វៀតណាម បានបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងដ៏កក់ក្តៅក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។ ក្នុងសារលិខិត សម្តេចធិបតី អបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមជាទីរាប់អានចំពោះ ការសម្រេចបានកំណើនសេដ្ឋកិច្ចជាង ៨% កាលពីឆ្នាំកន្លងទៅ។ ខណៈដែលប្រទេសវៀតណាមកំពុង បន្តវិវឌ្ឍក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសឧស្សាហកម្ម ដែលមានចំណូលខ្ពស់ នៅឆ្នាំ […]

កម្ពុជា បន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦ ត្រូវនឹងឆ្នាំមមីនេះ។ ក្នុងសារលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅទ្វីបអឺរ៉ុប រយៈពេលជាង ១០ថ្ងៃ

នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ បើតាមក្រសួងការបរទេស កិច្ចប្រជុំដំបូងនេះ គឺជាការចាប់ផ្ដើមជាផ្លូវនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃទី១៧ […]

ក្រសួង ស្ថាប័ន ៩ទៀត ជាគោលដៅត្រូវបន្តធ្វើជំរឿនមន្ត្រីជាក់ស្តែង!

បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។  កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ […]

រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរបុគ្គលិកអប់រំខេត្តជាប់ព្រំដែនទាំង៧ ដែលនៅតែបន្តខិតខំប្រឹងប្រែងជួយសិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់បុគ្គលិកអប់រំខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនៅតែបន្តខិតខំប្រឹងប្រែង ជួយផ្តល់សេវាអប់រំដល់សិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីអប់រំ ស្មារតីឯកភាព សាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់។  ឯកឧត្តមបានគូសបញ្ជាក់ថា ទិសដៅអាទិភាពរបស់ក្រសួងគឺ សាលារៀន […]

5
Promotion