កម្ពុជា អំពាវនាវប្រធានក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យបន្ដលើកទឹកចិត្តដល់ភាគីថៃ ឲ្យមានការគោរពឲ្យបានពេញលេញកិច្ចព្រមព្រៀងឈប់បាញ់ ខណៈកងកម្លាំងយោធាថៃ បានបន្ដជ្រៀតចូលទឹកដីកម្ពុជា ដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។ បើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការអំពាវនាវបែបនេះបានធ្វើឡើងតាមរយៈលិខិតរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា […]
Author: ratha
ឯកឧត្តម គួច វែងស្រ៊ុន ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោក ក្រោមរូបភាពសុំជំនួយរបស់កងទ័ពជួរមុខ
នៅបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រុងប្រយ័ត្ន ចំពោះសកម្មភាពឆបោក ក្រោមរូបភាពសុំជំនួយរបស់កងទ័ពជួរមុខ។ ឯកឧត្តម គួច វែងស្រ៊ុន បានលើកឧទាហរណ៍ជាក់ស្តែង ដូចជាផុសអំពាវនាវ ពីតម្រូវការចាំបាច់ពីវីរកងទ័ពជួរមុខ អាយកូម ២០គ្រឿង,កុំព្យូទ័រឌីហ្សាញលេណដ្ឋានមួយគ្រឿង និងកែវយឺត១០គ្រឿង ។ការផុសនេះ បញ្ជាក់ច្បាស់ហើយ មកដល់ពេលនេះ មិនដែលកងទ័ពត្រូវការអាយកូម ២០គ្រឿងសម្រាប់ប្រើប្រាស់នោះទេ […]
រាជរដ្ឋាភិបាល បង្កើតការងារជាង៣០ម៉ឺនកន្លែងជូនពលរដ្ឋ តាមរយៈគម្រោងវិនិយោគ៤៤០គម្រោងដែលCDCអនុម័តក្នុងរយៈពេល៧ខែឆ្នាំនេះ
បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លាន ដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ជាការកត់សម្គាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រឹមតែរយៈពេល៧ខែ […]
ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានផ្អាកតួនាទីពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្តីសម្រេចផ្អាកតួនាទីឯកឧត្តម ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល មានភារកិច្ចសម្របសម្រួលការចុះវត្តមានប្រចាំថ្ងៃ។ គួរបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានគូសបញ្ជាក់ថា និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា ដូច្នេះត្រូវផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍ សុខសន្តិភាពដែលកម្ពុជាមាន និងផលវិបាកនៃសង្គ្រាមឈ្លានពាន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។ ការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិតបែបនេះ […]
អនុព័ន្ធយោធា៩ប្រទេស ចេញពីភ្នំពេញ ទៅឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែនកម្ពុជានិងថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា មកពីប្រទេសចំនួន៩ និង១៤រូបបានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ។ អនុព័ន្ធយោធាមកពី ៩ប្រទេសនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន […]
បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីន ថៃមិនអាចឆ្លើយដាក់បន្ទុកកម្ពុជាបានជាដាច់ខាត
ថ្ងៃទី៩ សីហា ២០២៥ មានព័ត៌មានចុះផ្សាយថា ទាហានថៃ៣ នាក់ជាន់មីន ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយ បានលើកឡើងថា មានសេណារីយ៉ូចំនួន២ ដែលត្រូវពិចារណា ដោយផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង – សៀម។ តាមលោកបណ្ឌិត សេណារីយ៉ូចំនួន២ នោះរួមមាន៖ ទី១. ប្រសិនបើ ទាហានថៃ ជាន់មីនក្នុងទឹកដីខ្លួនឯង ខេត្តស៊ីសាកេត […]
សម្តេចតេជោ៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ »
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៅកាន់ សាកលវិទ្យាល័យ Ramkhamhaeng ថាមិនបាច់ដកសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ ពោលគឺនៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ហើយសញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី០៨ សីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើចណាស់ ក្រោយសម្តេចលឺថា សាកលវិទ្យាល័យថៃមួយ ដែលសម្តេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច។ សម្តេចតេជោ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៨ចំនុច ដើម្បីជំរុញការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច
ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាអនុសាសន៍៨ចំនុច ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ អនុសាសន៍ទាំង៨ចំនុចនោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសដែលព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល […]