តាមរយៈសំណេរលើគណនីហ្វេសបុកផ្ទាល់ខ្លួន លោកបណ្ឌិត កង ឫទ្ធិគីរី បានលើកឡើងថា កម្ពុជានាគចាស់ភ្ញាក់ពីដំណេក៖ គំនិតសុទិដ្ឋិនិយម មរតកដូនតា ការអប់រំ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅលើដែនដីចាស់ ។
លោកបណ្ឌិត កង ឫទ្ធិគីរី បានគូសរំលេចថា សុខសន្តិភាព បាននិងកំពុងនាំវិបុលភាពមកអោយកម្ពុជាជាបណ្ដើរៗ ការរៀបចំក្រុងនានារំលឹកដល់ដែនដីនៃអរិយធម៌ ទន្លេមេគង្គ ជាដើមហេតុនៃការអោយតម្លៃដោយពលរដ្ឋ ឃ្មឹប (ខ្មែរ) និងបណ្ដាអរិយជននានាលើសកលលោកចាប់អារម្មណ៍ចង់ទស្សនា ចង់សាកល្បងរសជាតិ ក្លិន សម្លេង ចង្វាក់ដងខ្លូន ស្នាមញញឹម ទឹកមុខស្វាគមន៍ដ៏រសរាយរាក់ទាក់។ ទាំងនោះជាដើមហេតុនៃកំណើនទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ក៏សំលឹងឃើញថា កម្ពុជាត្រូវការពេលយ៉ាងតិច២០ឆ្នាំទៀតដើម្បីប្រជែងយកលេខខ្ពស់បំផុតទាំងទីក្រុងមានអរិយធម៌និងកំណើនសេដ្ឋកិច្ចនាំមុខគេនៅអាស៊ានដែលមិនមែនជាកញ្ចប់ជំនួយពីបរទេសទេតែជាការផលិតក្នុងស្រុកនិងទេពកោសល្យជំនួញដោយឯករាជ្យពិតមិនមែនជាការខ្ចីគេ ឫដកដង្ហើមតាមសេដ្ឋកិច្ចរបស់ប្រទេសជិតខាងណាមួយដូចសព្វថ្ងៃ៕




