បារាំង យកចិត្តទុកដាក់ខ្លាំង និងបន្តតាមដានជាប្រចាំ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានបញ្ជាក់ជូនសម្តេចតេជោថា […]

ចិន ផ្តល់ជំនួយ២.៥លានដុល្លារអាម៉េរិ​ក គាំទ្រគម្រោងចំនួន១១នៅកម្ពុជា តាមរយៈមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន […]

ស៊ីម៉ាក់ និងមូលនិធិចិនPeaceland ជួបពិភាក្សាគ្នាផ្តោតលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ​ Chen Yong ទីប្រឹក្សាស្រាវជ្រាវនិងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន​ (ARMAC)​ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។​ បេសកកម្មរបស់លោក​សាស្ត្រាចារ្យ​Chen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហេង […]

ដំណឹងល្អ! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ […]

រាជបណ្ឌិត្យសភាកម្ពុជា ចាប់ដៃជាមួយវិទ្យាសា្ថនPushkin បង្រៀនភាសារុស្ស៊ីនៅកម្ពុជា ដោយឥតគិតថ្លៃ

រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសារុស្ស៊ីដល់សាធារណជននិងនិស្សិតកម្ពុជា ដោយឥតគិតថ្លៃ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្តនៃវិទ្យាសា្ថន Pushkin ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាឱកាសនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្ដាលភាសារុស្ស៊ីដោយឥតគិតថ្លៃ […]

អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅនឹងការលើកឡើងរបស់ថៃអំពីការឈរជើងនិងការតាំងទីលំនៅរបស់ពលរដ្ឋកម្ពុជា នៅភូមិឯកភាព ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ខេត្តត្រាត

កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះ រួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ […]

សម្តេចតេជោ ហ៊ុន សែន៖ លោក ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ

នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា មិនថា លោកថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ គឺពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលលោក ថាក់ ស៊ីន ឬ លោកស្រី យ៉ីង ឡាក់ […]

ក្រុមគ្រួសារកងទ័ពដែលថៃចាប់ខ្លួន ទៅបួងសួងនៅព្រះអង្គចេកព្រះអង្គចម ខណៈរាជរដ្ឋាភិបាលកំពុងសកម្មគ្រប់យន្តការទាមទារឲ្យថៃដោះ​លែង

លោក លី សារី អភិបាលរងខេត្តសៀមរាប និងជាសមាជិកក្រ្មមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលដល់ក្រុមគ្រួសារនៃកងទ័ពខ្មែរដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ បានចូលប្រារព្ធពិធីបួងសួងនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុវត្ថិភាពសម្រាប់ពួកគាត់ ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ពីអុជធូបបួងសួងរួច​ ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម (Good Time) ដែលជាសប្បុរសជនរស់នៅរាជធានីភ្នំពេញបានប្រគល់អំណោយក្រុមគ្រួសារវីរកងទ័ពដែលភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ផងដែរ។ គួររម្លឹកថា នៅថ្ងៃទី១៥ កញ្ញានេះ ជាថ្ងៃទី៤៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន […]

ឯកឧត្តម វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីសម្ពោ​ធពិព័​រណ៍​ចិន-អាស៊ានឆ្នាំ២០២៥ នៅប្រទេសចិន

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូទៅចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ – ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប២ឆ្នាំនៃការចុះរម​ណី​យដ្ឋានប្រាសា​ទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គឺជាខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិ ក​ភ​ណ្ឌ​​ពិភ​ពលោក ។ “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងឱកាសខួប២ឆ្នាំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ […]

5
Promotion