មន្ត្រីបរិស្ថាន ចុះរុះរើសំណង់ខុសច្បា​ប់ក្នុង​ឧទ្យា​ន​ជាតិ«គីរីរម្យ»និងកំពុងកសាងសំណុំរឿងបទល្មើស​បញ្ជូនទៅ​តុលាការ

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូចបានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យាន​ជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង ដែលសាងសង់បានប្រមាណ៨០%, […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។ នៅក្នុងសារលិខិតអបអរសាទរដែលបានផ្ញើជូនចំពោះ ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងដែលទើបនឹងតែងតាំងថ្មី កាលពីថ្ងៃទី១៤ កញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តមឯកឧត្តម សេបាស្យៀង […]

អាម៉េរិក ប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង 

សហរដ្ឋអាម៉េរិក បានប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ចំនួន ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងរបេងរបស់កម្ពុជា។  ពិធីប្រគល់ម៉ាស៊ីនថតសួតនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ម៉ាស៊ីនទំនើបទាំងនេះ ជាជំនួយរបស់សហរដ្ឋអាម៉េរិក ហើយនឹងពន្លឿនការស្វែងរក និងបង្កើនភាពត្រឹមត្រូវ របស់ជំងឺរបេង […]

អង់គ្លេស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ដូចនេះថា ស្ថានទូតអង់គ្លេស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានដែលបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី ១០ ខែកញ្ញា រវាងកម្ពុជា និងថៃ រួមទាំងការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី […]

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានមិនពិតដែលថា “រាជរដ្ឋា​ភិបា​ល​​កម្ពុជាមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ”

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” ។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។ ហើយអង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានអង្គភាពជួរមុខ […]

បណ្ឌិត ស៊ឺន សំ៖ ស្មារតីស្នេហាជាតិ និងការប្រុងប្រយ័ត្នចំពោះអន្តរាយនៃការបែកបាក់ជាតិ

ប្រទេសកម្ពុជា ដែលជាប្រទេសដ៏មានប្រវត្តិសាស្ត្រយូរលង់ និងអច្ឆរិយៈនៃអរិយធម៌អង្គរ បានឆ្លងកាត់នូវឧបសគ្គជាច្រើននៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ខ្លួន។ ក្នុងនោះ បញ្ហាដ៏ធំមួយដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចុះ និងបាត់បង់ភាពរុងរឿង គឺការបែកបាក់ផ្ទៃក្នុង ដែលជួនកាលត្រូវបានជំរុញដោយឥទ្ធិពលខាងក្រៅ ជាពិសេសពីប្រទេសជិតខាង។ តាមប្រវត្តិសាស្ត្រ ប្រទេសជិតខាងរបស់កម្ពុជាបានប្រើប្រាស់ឱកាសនៃភាពទន់ខ្សោយផ្ទៃក្នុងរបស់ខ្មែរ ដើម្បីបំបែកបំបាក់សាមគ្គីភាពជាតិ ហើយអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺការចូលរួមរបស់ខ្មែរមួយចំនួនដែលបានទទួលថវិកា ឬផលប្រយោជន៍ផ្សេងៗពីបរទេស ដើម្បីបម្រើផលប្រយោជន៍បរទេស និងបំផ្លាញប្រទេសជាតិរបស់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការបែកបាក់ផ្ទៃក្នុងរបស់ខ្មែរមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជារឿយៗមានការជ្រៀតជ្រែកពីខាងក្រៅ។ ឧទាហរណ៍ នៅសម័យមួយចំនួន ប្រទេសជិតខាងដូចជាថៃ និងយួន […]

មកស្គាល់ទីតាំងទាំង៦កន្លែង សម្រាប់ឡើងជិះរថយន្តក្រុង ឥតគិតថ្លៃទៅស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌ

រថយន្តក្រុងចំនួន៥៩៧គ្រឿង នឹងប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១១ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមរថយន្តក្រុងចំនួន៥៩៧គ្រឿងនេះ សម្រាប់ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) មានចំនួន ១០០គ្រឿង […]

ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ចុះMOU នាំចេញបន្លែផ្លែឈើពីកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ ក្នុងទំហំ​​ទឹក​ប្រាក់​៣០​លាន​ដុល្លារ ​រយៈពេល​២​ឆ្នាំ

ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd​ និង ក្រុមហ៊ុន Nongde Agricultural Developm ent Co., Ltd​ បានចុះអនុស្សរណៈនៃការយោគយល់​គ្នា ក្នុង​​គោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជា​ទៅកាន់ទីផ្សារប្រទេសចិន ​ ក្នុងទំហំ​​ទឹក​ប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​រយៈពេល ​២​ឆ្នាំ​ខាង​មុខ។ ពិធី​ចុះអនុស្សរណៈនៃការយោគយល់​គ្នានេះ […]

៨ខែឆ្នាំនេះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ២០ពាន់លានដុល្លារ កើនឡើងជិត១៥%

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញគិតទឹកប្រាក់ជាង ២០ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ១៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដដែល បានបញ្ជាក់ថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេច ២០.១៨ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង៤២.១៥ពាន់លានដុល្លារ កើនឡើង១៥.៥%។ ​​សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២%។ បន្ទាប់មកគឺ […]

5
Promotion