ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋ/រាជទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។ […]
Author: ratha
កម្ពុជា ឯកភាពតាមសំណើថៃ រៀបចំកិច្ចប្រជុំGBC) នៅម៉ាឡេស៊ី
នៅក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាការកិច្ចការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែកម្ពុជាស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខកងទ័ពនិង ជនភៀសសឹក នៅខេត្តព្រះវិហារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង […]
ថៃ បញ្ជូនកងកម្លាំងកម្ពុជា២រូបប៉ុណ្ណោះ ខណៈនៅសល់១៨នាក់ទៀត
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន២ រូបប៉ុណ្ណោះ ក្នុងចំណោមកងកម្លាំងកម្ពុជាចំនួន២០រូប ដែលថៃបានចាប់ទៅកាលពីថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់ បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ។ កងកម្លាំងកម្ពុជាទាំង២រូប ត្រូវបានបញ្ជូនក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កងកម្លាំងកម្ពុជាចំនួន២រូបនេះ រួមមាន ទី១ អនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ និងទី២ ពលបាលឯក […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសួរសុខទុក្ខយុទ្ធជនដែលរងរបួស អំឡុងពេលប្រយុទ្ធក្នុងសមរភូមិជមនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
សម្តេចតេជោ ហ៊ុន សែន អរគុណអនុព័ន្ធយោធាប្រទេសនានា ដែលបានទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានបន្តតាមដាន ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ និងអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNAដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។ សម្តេចតេជោ បានគូសបញ្ជាក់ថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយសម្តេចក៏ជឿជាក់ថា […]
អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាចនិងអាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានាសរុប១២ប្រទេស មានចំនួន២០រូប ចុះពិនិត្យដោយផ្ទាល់ និងសង្កេតការណ៍នៅតំបន់ព្រំដែន ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។ គួរបញ្ជាក់ថា កាលាពីថ្ងៃទី២៩ កក្កដា ម្សិលមិញ ឯឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា […]
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលជាថ្មីចំពោះការចោទប្រកា ន់ថាកម្ពុជាបំពានបទឈប់បាញ់
ជាថ្មីម្តងទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបដិសេធរាល់ព័ត៌មានទាំងឡាយណាដែលចោទប្រកាន់ថាកម្ពុជាបានបំពានបទឈប់បាញ់ ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម បានចាត់ទុកការចោទប្រកាន់ទាំងនេះថា គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ។ ឯកឧត្តម ប៉ែន បូណា បន្ថែមថា រយៈពេលជិត៣ទសវត្សចុងក្រោយនេះ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជា បន្ទាប់ពីកម្ពុជារកបានសន្តិភាពពេញលេញកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ចែកជូនដល់ពលរដ្ឋភៀសសឹកក្នុងជំរំសុវត្ថិភាព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ មណ្ឌលសុវត្ថិភាពទាំង៣ទីតាំង រួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ មានចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន […]
ក្រសួងការពារជាតិកម្ពុជា នឹងនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ទៅមើលជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា លើការអនុវត្តន៍បទឈប់បាញ់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា […]
