នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានាសរុប១២ប្រទេស មានចំនួន២០រូប ចុះពិនិត្យដោយផ្ទាល់ និងសង្កេតការណ៍នៅតំបន់ព្រំដែន ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។
ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។
គួរបញ្ជាក់ថា កាលាពីថ្ងៃទី២៩ កក្កដា ម្សិលមិញ ឯឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ ។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញផងដែរ៕