ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul […]
Author: ratha
មកដឹង១៣ចំនុច ដែលកម្ពុជានិងថៃ ឯកភាពគ្នាក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ នៅក្នុងកិច្ចប្រជុំGBCនេះ កម្ពុជានិងថៃ […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាម៉េរិក និងចិន សម្តែងការគាំទ្រលទ្ធផលកិច្ចប្រជុំGBC កម្ពុជានិងថៃ
អាម៉េរិក និងចិន បានសម្តែងការគាំទ្រលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះលទ្ធផលកិច្ចប្រជុំ GBCកម្ពុជានិងថៃ នៅក្នុងសេចក្ដីថ្លែងការណ៍ […]
សម្តេចតេជោ៖ កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង ខណៈប្រទេសទាំងនោះកំពុងជួយបញ្ឈប់ជម្លោះ
តាមរយៈបណ្តាញសង្គមហ្វេកបុក នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។ ក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ […]
អាមេរិក នឹងប្រើប្រព័ន្ធឃ្លាំមើលតាមអាកាសនិងបច្ចេកវិទ្យាទំនើបៗ ដើម្បីតាមដានបទឈប់បាញ់កម្ពុជា-ថៃ
នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក […]
ព្រះមហាក្សត្រ ព្រះរាជទានសិទ្ធិជូននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព និងការពារបូរណភាពទឹកដី
ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជសារប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាព នព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខណ្ឌច្បារអំពៅ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង និងនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យុទ្ធជនពលីជីវិតចំនួន២រូបនេះ ទី១ឈ្មោះ […]
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ បើសិនជាបទឈប់បាញ់ត្រូវរំលាយ អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ
នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា បើសិនជាបទឈប់បាញ់ត្រូវរំលាយ, អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ។ នេះជាការពិត១០០ភាគរយ។ ប្រវត្តិសាស្ត្រ, ឡូស៊ីកយោធា, និងរចនាសម្ព័ន្ធនៃអំណាច សុទ្ធសឹងជាអំណះអំណាងប្រកែកមិនបាន។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ គូសរំលេចថា ចុងក្រោយនេះ, សង្គ្រាម៥ថ្ងៃ(២៤-២៨កក្កដា២០២៥)រវាងកម្ពុជា និងថៃ មិនមែនកើតចេញមកពីការមិនយល់គ្នានោះទេ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានកំណត់សមាសភាព ក្រុមការងារនេះ ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន ២រូប និងសមាជិក ៩រូប ផ្សេងទៀត។ […]
កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ […]
