សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ […]
Author: ratha
ក្រសួងទេសចរណ៍ នឹងរៀបចំ«ពិធីបុណ្យផ្សោតមេគង្គនិងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១»នៅខេត្តស្ទឹងត្រែង នាចុងខែឧសភា
ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ […]
ក្រសួងកសិកម្ម គ្រោងបង្កើតស្ទីកឃ័រ ទម្រង់ជាQR Code កំណត់ប្រភពកសិផលកម្ពុជា ដើម្បីបង្ការការក្លែងបន្លំនិងបង្កើនទំនុកចិត្តដល់អ្នកទិញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសំណេះសំណាលជាមួយកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ […]
ឯកឧត្តម ជា លីសែ៖ ពិភពលោកហ៊ានសរសើរកម្ពុជា យេីងក៏ត្រូវហ៊ានសរសើរប្រទេសយើងដែរ
«គេហ៊ានសរសេីរយេីង ពិភពលោកហ៊ានសរសើរយើងហើយ យេីងក៏ត្រូវហ៊ានសរសើរ និងចែករំលែកថា កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។» នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្តម ជា លីសែ បែបនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរដល់គំរូដ៏ល្អក្នុងការរក្សាសន្តិភាព កងរក្សាសន្តិភាពកម្ពុជា ។ ឯកឧត្តម ជា លីសែ បានពន្យល់ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ កម្ពុជាក៏ធ្លាប់ជាប្រទេសដែលទទួលបានការជួយសម្របសម្រួលក្នុងបេសកកម្មថែរក្សាសន្តិភាពសម័យអ៊ុនតាក់។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង និងគ្រូពេទ្យ សម្រាប់អន្តរាគមន៍បន្ទាន់ពេលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាចាប់ផ្តើមឆ្លងឡើងវិញដែរ។ ជាមួយគ្នានេះ […]
សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យភាគីពាក់ព័ន្ធត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ នារដូវវស្សានេះ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]
បន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ អញ្ជើញអមដំណើរសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅថ្ងៃទី៩ កញ្ញា រីឯពិធីសម្ពោធនឹងប្រារព្ធឡើងនៅថ្ងៃទី២០ តុលា
រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងទៀតថា សម្រាប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី នាសប្តាហ៍ក្រោយនេះ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង […]
សម្តេចតេជោ ហ៊ុន សែន ឃើញរូបថតចាស់ស្រណោះដល់ការសាមគ្គី ដើម្បីជាតិ និងប្រជាជនកម្ពុជា
រូបភាពមួយសន្លឹកដែលជាការថតជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភានាពេលបច្ចុប្បន្ន យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែកបន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ។ សម្តេចតេជោ បានគូសរំលេចថា «ឃើញរូបថតនេះពិតជាធ្វើឱ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្គ្រាមផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ […]

