មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅវេលាម៉ោង១៥:៣០នាទីរសៀល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី។ ក្នុងការជួបចរចាគ្នានេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រីឯភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Pana Klaewblaudtuk […]
Author: ratha
ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ និងជាតំណាងឲ្យទីប្រឹក្សាអនុប្រធាន ប្រធានក្រុមនិងសមាជិកទាំងអស់នៃក្រុមយុវជនបូជាការពារយុត្តិធម៌ សូមបង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខ ក្រុមយុវជនទាំងអស់រួមគ្នាចូលរួម ថវិកាសរុប ២០០០លានរៀល (ពីរពាន់លានរៀល)និងអង្ករ ១០០ តោន គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ […]
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន ពលីជីវិតដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី
លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភានេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ […]
ទោះបីកំពុងនៅជប៉ុន ប៉ុន្តែសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែទទួលខុសត្រូវគ្រប់គ្រងសភាពការណ៍នៅតំបន់ព្រំដែន និងអំពាវនាវទប់ស្កាត់កុំឱ្យបញ្ហារីកធំក្លាយជាជម្លោះជាតិសាសន៍
ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ ក្នុងនោះក៏មានការលើកឡើងជាសំនួរថា តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? ជាការឆ្លើយតប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិដោយខ្លីថា ទោះបីរូបសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ […]
កម្ពុជា ថៃ រក្សាសុខជាជាងមានជម្លោះក្នុងផ្ទៃអាស៊ានតែមួយ!
ត្រឹមឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាមានអាយុ ៧៥ឆ្នាំហើយ ដោយថ្មីៗនេះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានប្រារព្ធខួបយ៉ាងឱឡារឹក ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីថៃបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅភ្នំពេញ។ កម្ពុជា ថៃ តែងតែពិភាក្សាគ្នាជារឿយៗ ដើម្បីផ្លាស់ប្តូរទស្សនៈរួមបន្តពង្រឹងកិច្ចសហការប្រតិបត្តិការទ្វេភាគី រហូតបានលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តថែមទៀត។ បើទោះបីមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញ៉ាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ប្រទេសទាំងពីរតែងមានការប៉ះទង្គិចគ្នាលើរឿងព្រំដែនដែលមិនទាន់ដោះស្រាយចប់ ហើយព្យាយាមដោះស្រាយដោយសន្តិវិធី បើដឹងថា ក្រុមប្រឆាំងក្នុងប្រទេសរៀងៗខ្លួនមានឆន្ទៈរុញរឿងព្រំដែនកើតឡើងក៏ដោយដើម្បីកេងចំណេញនយោបាយ។ យ៉ាងណា តាំងពីអាណត្តិមុនៗមក ប្រមុខដឹកនាំព្រះរាជាណាចក្រទាំងពីរ បន្តដោះស្រាយជាបន្តបន្ទាប់ ពិសេសលើកិច្ចការព្រំដែន។ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានេះ ក្រោយមេដឹកនាំទាំងពីរបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី […]
ក្រសួងការពារជាតិ៖ការប៉ះទង្គិចនៅតំបន់ព្រំដែនមុំបី បណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារកងទ័ពថៃ បានបាញ់ប្រហារមុន
ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥នេះ ។ កងទ័ពកម្ពុជា ដែលបានពលីនេះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ […]
កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួបនេះ, សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ […]
កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង […]
ជំនួបលើទឹកដីម៉ាឡេស៊ី! កម្ពុជា ចិន ឯកភាពជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លី […]

