អភិបាល​រាជធានី​ភ្នំពេញ ក្រើនរម្លឹកឲ្យផ្នែក​ពាក់ព័ន្ធ​បន្ត​​បង្ក្រាបបទល្មើសគ្រឿង​ញៀន និងការឆបោ​កតាមប្រព័ន្ធ​បច្ចេកវិទ្យា

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យខ្លាំហក្លាថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការណែនាំរបស់ឯកឧត្តម បែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។ […]

រកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ៥ឆ្នាំម្នាក់ នៅខេត្តកំពត

ក្រសួងសុខាភិបាល បានរកឃើញកុមារាអាយុ៥ឆ្នាំម្នាក់ បានឆ្លងវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលជាករណីទី១២ សម្រាប់ឆ្នាំ២០២៥ នៅកម្ពុជា។ អ្នកជំងឺមានទីលំនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ […]

លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការវិញទេ តែសុំទៅលេងជា​មួយ ដំរីឡាក់គី ក្នុងនាមជាសាច់ញាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ […]

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យស្ថានីយប្រេង PTT នៅកម្ពុជា​ បង្វែ​​រ​​ទៅ​​ទិញប្រេង​​ក្រៅពីប្រទេស​​ថៃ និងបើកដំណើរដោយ​មិនចាំបាច់ប្ដូរយីហោ​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់នៅកម្ពុជា អាចបង្វែរទៅទិញប្រេងឥន្ធនៈ នៅតាមបណ្ដាប្រទេសផ្សេងបាន ក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរស្លាកយីហោនោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ […]

កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ

៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។ ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ […]

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ថាហ្មដំរីឡាក់គីនៅភ្នំតាម៉ៅ លាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា លោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីឡាក់គី នៅភ្នំតាម៉ៅ បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្ត ខ្លួនឯង ពោលគឺលោក ទ្រី ស៊ីថេង មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ គួរម្លឹកថា មហាជនលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការអាណិតអាសូរ និងក្តុកក្តួល នៅពេលបានឃើញវីដែអូដែលដំរីឈ្មោះ ឡាក់គី (Lucky) បានរត់តាមបណ្ដើរ […]

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​សំខាន់ៗ​ឱ្យកាន់​តែរឹងមាំបន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, […]

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញាបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសំខា​ន់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ […]

ឆ្នាំ២០២៤ កម្ពុជា សម្រេចបាន​ផលនេសាទ​ទឹកសាប​ជិត ៤៧ម៉ឺនតោន កើន​​ឡើង​​៩,៥%

ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា សម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងទិវាមច្ឆជាតិ លើកទី២០ នៅឃុំក្រាំងធ្នង់ […]

ឃាត់ខ្លួនបុរសម្នាក់ ដោយសារផ្សព្វផ្សាយឆបោកប្រាក់ ក្រោមរូបភាពរៃអង្គាស ក្នុងនាមកងកម្លាំង​ជួ​រមុខនៅព្រំ​ដែន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ឈ្មោះ ទ.ស.ប បន្ទាប់ពីបានប្រើប្រាស់គ​ណ​នី​ និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោម​រូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ […]

5
Promotion