ឈប់លាក់បាំងទៅទៀតហើយតារាសិចស៊ីកញ្ញា ហ្វាហ្វា បានបញ្ជាក់ច្បាស់ៗថា អ្នកដែលដើរតាមនាងមិនឱ្យបាត់មួយជំហាននោះ គឺជាដៃគូ និងជាអ្នកមើលថែនាងបានយ៉ាងល្អលើសពីមិត្ត១០០ឆ្នាំទៅទៀត ។ កន្លងតារាសិចស៊ី ហ្វាហ្វា កម្រនិងនិយាយពីបញ្ហាបេះដូងណាស់ ចាប់តាំងពីនាងខកស្នេហ៍អស់ជាច្រើនលើកច្រើនសារ ។ ដោយឡែកជួបជាមួយ ហ្វាហ្វា ផ្ទាល់នៅក្នុងព្រឹត្តិការណ៍ « ខ្លឹមព្រះនគរ » ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ហ្វាហ្វា បានបញ្ជាក់យ៉ាងច្បាស់ៗថា នាងមានមិត្ត១០០ឆ្នាំហើយ […]
Author: rotha
បុរី ឡេង ណាវ៉ាត្រា ដោះស្រាយបញ្ចប់ហើយជូនមន្រ្តីយោធាម្នាក់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ
ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីបំផុតលោក វិត គឹមសាន ជាទាហាននៅក្នុងកងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំណុះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានសម្រេចទទួលយកដំណោះស្រាយហើយ ដោយឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាក ជាមួយបុរី ឡេង ណាវ៉ាត្រា 6អា។ នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា «ក្រោមការសម្របសម្រួល របស់ក្រសួងរៀបចំដែនដី […]
ចុងសប្តាហ៍នេះមិនដឹងទៅណា! កុំភ្លេចចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT នៅក្រុងបាវិត ខេត្តស្វាយរៀង
សម្រាប់ចុងសប្តាហ៍នេះ បើហ្វេនហ្វេនទាំងអស់មិនដឹងថាទៅទីណាដើម្បីរំសាយអារម្មណ៍នោះ កុំភ្លេចណាត់ជួបគ្នា ចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERTនៅក្រុងបាវិត ខេត្តស្វាយរៀង ទាំងអស់គ្នា ដើម្បីទទួលបាននូវចំណីចក្ខុថ្មីប្លែកពីការសម្តែងរបស់កំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ ដូចមហាជនបានឃើញស្រាប់ហើយថា បន្ទាប់ពីជោគជ័យនិងផ្ទុះការរគាំទ្រខ្លាំងពីមហាជន ក្នុងការរៀបចំការប្រគំតន្រ្តី EXPREZ CHARITY CONCERT បានមកដល់ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយនៅចុងសប្តាហ៍នេះ ដែលព្រឹត្តិការណ៍ប្រគំតន្រ្តីនេះរៀបចំឡើងដើម្បីស្វែងរកជំនួយជូយសាងសង់សាលារៀន […]
ថ្នាក់ដឹកនាំ CDC ផ្តល់កិច្ចសម្ភាសពិសេសឲ្យទីភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ ភ្នាក់ងារសារព័ត៌មានកម្រិតពិភពលោក កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន […]
កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper រើសបានបេក្ខជនចំនួន៤០នាក់ ឆ្លងទៅវគ្គ United ដើម្បីប្រកួតប្រជែងរកជើងខ្លាំងបន្ត
កម្មវិធីប្រឡងរ៉េប Cambo Rapper បានឈានមកដល់សប្តាហ៍ទី៨ ឬវគ្គ United ហើយ ដោយវគ្គនេះបង្ហាញពីការសាមគ្គី ការអត់ធ្មត់ និងធ្វើការងារជាក្រុមរបស់បេក្ខជន។ ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែអស្ចារ្យ និងរន្ធត់អារម្មណ៍ពីព្រោះបេក្ខភាពម្នាក់ៗសុទ្ធតែខ្លាំងៗ និងមានទេពកោលស្យ ដែលធ្វើឱ្យគ្រូបង្វឹកពិបាកនៅក្នុងការសម្រេចចិត្តថា តើនរណានឹងត្រូវទៅ នរណាត្រូវនៅបន្ត? សម្រាប់ក្នុងវគ្គ United គឺមានចំនួន ៣សប្តាហ៍ ដោយមានបេក្ខជន ៤០នាក់ចូលរួមប្រកួតប្រជែង […]
កញ្ញា កុយ អេណា ប្តេជ្ញាចិត្តថែរក្សានិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ !
ស្របពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណរាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង ដែលបំផុសគំនិតពីរចនាបថនៃប្រាសាទតាព្រហ្ម កញ្ញា កុយ អេណា បានប្តេជ្ញាចិត្តក្នុងការថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរឱ្យកាន់តែទូលំទូលាយ ។ នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » បានធ្វើផ្ទុះកក្រើកពេញផ្ទៃប្រទេស ជាមួយនិងចូលរួមពីសំណាក់សិល្បកររាប់រយនាក់ ដោយម្នាក់ៗបានតុបតែងខ្លួន និងស្លៀកពាក់បែបប្រពៃណីមានទាំង បុរាណ និងសម័យលាយឡំគ្នាដើម្បីបង្ហាញឱ្យពិភពបានដឹងកាន់តែច្បាស់ពីវប្បធម៌និងអរិយធម៌ខ្មែរដែលមានយូរឡុងណាស់មកហើយ […]
ត្រឹមពេល ១០ថ្ងៃ! ក្រុម AOT ចុះផ្ទៀងផ្ទាត់ ៦ទីតាំងដែលរងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
ចន្លោះពីថ្ងៃទី៤ ដល់ទី១៣ ខែមករា ឆ្នាំ២០២៦ នេះ អ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងមួយចំនួនដែលរងការឈ្លានពានរបស់ថៃ និងផលប៉ះពាល់ដែលបង្កឡើងដោយសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ដែលជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។ បើតាមប្រភពពីក្រសួងការពារជាតិ ត្រឹមរយៈពេល ១០ថ្ងៃក្នុងមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន […]
អាជ្ញាធរ នឹងជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរចាស់ នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ
នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលើ ដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគរចាស់ក្នុងខណ្ឌទួលគោក ខណ្ឌបឹងកេងកង ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ លោក ឃួង ស្រេង […]
វប្បធម៌ខ្មែរកំពុងមានអ្នកឈ្លានពានពីរនាក់បងប្អូន អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង »
ខុសប្លែកពីសិល្បការិនីផ្សេងៗពីរនាក់បងប្អូនកញ្ញា អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បានដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ ជិះស៊ីក្លូដើម្បីជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង » ។ ស្ថិតក្នុងសម្លៀកបំពាក់អប្សរាមាស អប្សារាប្រាក់ កញ្ញា អ៊ិន លក្ខិណា និង អ៊ិន លក្ខិណា ដែលជាបងប្អូនដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ កំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរនូវគំនិតច្នៃប្រឌិតរបស់ពួកគេ ដែលសុខចិត្តយកថ្នាំពណ៌មកលាបនៅលើផ្ទៃមុខនិងខ្លួនដើម្បីឱ្យមានពណ៌ មាស និងពណ៌ប្រាក់ ។ កញ្ញា អ៊ិន លក្ខិណា បានរៀបរាប់ប្រាប់ថា […]
គាំទ្រសមរភូមិមុខ! ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ព
ក្នុងស្មារតីខ្មែរតែមួយ! នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញពីការសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន […]
