នាយករដ្ឋមន្រ្តីថៃ លើកឡើងពីពាក្យបណ្តឹងរឿងព្រំដែនដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

នាយករដ្ឋមន្រ្តី៤ខែ របស់លោក Anutin បាននិយាយ​ថា​ វា​ជា​សិទ្ធិ​របស់​កម្ពុជា​ក្នុង​ការ​យករឿងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លោកអះអាងថា រដ្ឋ​ាភិបាលថៃ​មាន​ជំហរ​ច្បាស់លាស់​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ប្រជាជន។ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានធ្វើនិយាយដល់សំណុំរឿងដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែមិថុនា ទាក់ទងនឹងរឿងតំបន់ប្រាសាទតាមាន់ធំ […]

មនុស្សយ៉ាងតិច ៦៩នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅប្រទេសហ្វីលីពីន

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃពុធ ទី១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ជាកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃអង្គារ។ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងនៅម៉ោងប្រហែល ១០យប់។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ។  បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខណៈស្ពាន និងផ្លូវថ្នល់ដែលរងការខូចខាតកំពុងរារាំងដល់ការជួយសង្គ្រោះជីវិតមនុស្ស។ សូមជម្រាបថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត តែងតែរងការវាយប្រហារដោយការរញ្ជួយដី […]

ឈឺចាប់ផ្ទះលេខ២មើលងាយពេក អ្នកនាង ខាត់ សុឃីម ប្រកាសទទួលផ្សព្វផ្សាយគ្រប់អាជីវកម្មជារបស់ ខ្មែរ ដោយឥតគិតថ្លៃ ! 

ឈឺចាប់ក្នុងការមើលងាយនិងការឈ្លានពានរបស់ផ្ទះលេខ២ មកលើប្រទេស កម្ពុជា តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈទទួលផ្សព្វផ្សាយគ្រប់អាជីវកម្ម គ្រប់ផលិតផលដែលជារបស់ ខ្មែរ ដោយមិនគិតចាប់ពីពេលនេះតទៅ ។  តាមរយៈវិដេអូខ្លីមួយដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះកាលពីថ្ងៃទី ៣០ ខែ កញ្ញា កន្លងមកនេះដែលនិយាយពីការឈ្លានពាននិងការមើលងាយរបស់ផ្ទះលេខ២មកលើប្រទេស កម្ពុជា បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរ ដោយអ្នកនាងរៀបរាប់ពីការឈឺចាប់ រហូតហ៊ានប្រកាសធ្វើរឿងមួយនេះ ។  អ្នកនាង ខាត់ សុឃីម បាននិយាយថា […]

លោក Trump កំណត់ ឱសានវាទឲ្យក្រុមហាម៉ាស់ ៤ថ្ងៃសម្រេចចិត្តលើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំណត់ពេលឱសានវាទឲ្យក្រុមហាម៉ាស់ ពី៣ ទៅ ៤ ថ្ងៃដើម្បីទទួលយកបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបង្ហាញផែនការ ២០ ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយលោក Trump នៅសេតវិមាន ហើយបានគាំទ្រឯកសារនេះ […]

កញ្ញា ឈីន រតនៈ​ វះកាត់ប្តូរខ្ទង់ច្រមុះបន្ថែមសម្រស់លើករាសី ! 

គ្រាន់តែវះកាត់ប្តូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញា ឈីន រតនៈ ហាក់ដូចជាមានរាសីល្អ ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។  តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញា ឈីន រតនៈ ទើបតែបានវះកាត់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់និងលើករាសី ។ កញ្ញា ឈីន រតនៈ បានទទួលស្គាល់ថា នាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ ចាប់តាំងពីវះកាត់ប្តូរខ្ទង់ច្រមុះថ្មីមក បានផ្លាស់ប្តូរវាសនារបស់នាងច្រើន មិនត្រឹមតែធ្វើឱ្យនាងស្រស់ស្អាត និងមានមុខមាត់ថ្មីដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងទទួលបានការងារជាច្រើនផងដែរ ។  មុននឹងសម្រេចចិត្តវះកាត់ប្តូរខ្ទង់ច្រមុះថ្មីនេះ […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តអំចិនម្ហូបឲ្យជនភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ១,៩១៦គ្រួសារ

បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍ ៥០០០ដើម បន្តទទួលបានការផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផេក៖ យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បេសកកម្មចំអិនម្ហូបអាហារចំនួន ២ពេលដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » មានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ !

តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » របស់លោកនិងកញ្ញា ខាត់ សួស្តី ច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ ។  ថ្វីដ្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែបទចម្រៀង « កូនងាចារ្យញ៉ែប៉ះកូនមេឃុំ » របស់តារាចម្រៀង រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី នៅតែមានអ្នកទស្សនាច្រើន ដោយសារតែបទចម្រៀងមួយបទនេះជាបទច្រៀងឆ្លើយឆ្លង ផ្តោះផ្តងផ្លែផ្កាដាក់គ្នា ជាមួយនិងចង្វាក់រាំដ៏គួរឱ្យទាក់ទាក់ ជាក់ស្តែងតាមរយៈវិដេអូដែលលោក […]

អ្នកជំនាញច្បាប់៖ ថៃ អាចលុបកិច្ចព្រមព្រៀង MOU ជាមួយកម្ពុជា ប៉ុន្តែត្រូវប្រឈមនឹងផលវិបាកអវិជ្ជមានច្រើន

តាមរយៈសំណេរលើបណ្តាញសង្គមនាថ្ងៃអង្គារ៍ ទី៣០ ខែកញ្ញានេះ អ្នកជំនាញផ្នែកច្បាប់ គឺលោកមេធាវី សុក សំអឿន បានបង្ហាញខ្លឹមសារដែលអ្នកកាសែតសួរលោកថា ប្រសិនបើប្រទេសថៃគេលុបកិច្ចព្រមព្រៀង MOU ដែលធ្វើរវាងប្រទេសថៃ និង កម្ពុជានោះ តើគេធ្វើបានដែរឬទេ? មេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានលើកឡើងថា ការឈប់គោរព ឬបំពានកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស វាជាការបំពានច្បាប់អន្តរជាតិ។ កិច្ចព្រម​ព្រៀងដែលធ្វើឡើងរវាងប្រទេសពីរយ៉ាងតិច […]

សម្តែងនៅ អាមេរិក ច្រើនលើកហើយ រតនៈ វិសិដ្ឋ ទើបមានឱកាសបានជួបនិងសម្តែងជាមួយអ្នកស្រី អម្ពរ ទេវី ដែលជា Idol លើកដំបូង !

ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។ លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។   […]

Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បាន​ព្រមាន​ក្រុម​អ៊ីស្លាម​ហាម៉ាស​ថា អ៊ីស្រាអែល​នឹង​មាន​ការ​គាំទ្រ​ពេញ​លេញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចាត់​វិធានការ​ណា​ដែល​វា​ចាត់​ទុក​ថា​ចាំ​បាច់​ប្រសិន​បើ​ពួក​សកម្មប្រយុទ្ធ​បដិសេធ​អ្វី​ដែល​លោក​បាន​ផ្តល់ឲ្យ។ សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, […]